×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

Ole ថា ប្រព័ន្ធ​ការពារ៣ នឹង​ត្រូវប្រើប្រាស់​នៅក្នុង​ការប្រកួតក្រោយៗ​ទៀត​របស់ Man UTD

អ្នកចាត់ការទូទៅលោក Ole Gunnar Solskjaer និយាយសង្កត់ធ្ងន់លើការរក្សា Clean Sheet បានជួយក្រុម Manchester United ឈ្នះ ៣-០ នៅក្រៅដី ទល់នឹងក្រុម Tottenham Hotspur ។

ក្រុមបិសាចក្រហម បានរក្សា Clean Sheet ជាលើកទីពីររបស់ពួកគេ ក្នុង ២២ ប្រកួតចុងក្រោយ ហើយ Tottenham បានបរាជ័យដោយមិនមានបាល់ស៊ុតចំគោលដៅ នៅក្នុងការបរាជ័យជាលើកទី៥ របស់ពួកគេ នៅ Premier League រដូវកាលនេះ។

Solskjaer បានធ្វើការផ្លាស់ប្តូរតែពីរនាក់ប៉ុណ្ណោះ បន្ទាប់ពីភាពអាម៉ាសនៅ Old Trafford ដោយ Edinson Cavani បានចាប់ដៃគូជាមួយ Cristiano Ronaldo នៅតំបន់ប្រយុទ្ធ ដែលបានបង្ហាញឱ្យឃើញថា ពួកគាត់លេងស៊ីចង្វាក់គ្នា និងអាចរកគ្រាប់បាល់ បានម្នាក់១គ្រាប់ផងដែរ។

Solskjaer បាននិយាយថា៖ “រឿងជាច្រើននៅពីក្រោយយុទ្ធសាស្ត្រដែលយើងបានប្រើនៅថ្ងៃនេះ។ ប៉ុន្តែ រឿងមួយ គឺ ភាព រឹង មាំ។ យើង មាន Raphael ដាក់ គាត់ ចំ កណ្តាល ខ្សែការពារទាំង៤ ព្រោះ យើង ត្រូវ ការ Clean Sheet យើង ត្រូវ ការ គ្រប់ គ្រង ការ ប្រកួត ជាមួយ នឹង បាល់ ហើយ យើង ធ្វើ បាន ។”

“យើង យក Cristiano និង Edinson លេង ជាមួយ គ្នា ក្នុង នាម ជា ខ្សែប្រយុទ្ធជួរ មុខ ពីរ យើង មាន ការពារស្លាប ដូច្នេះ ថ្ងៃ នេះ វាមានប្រសិទ្ធភាព ហើយ អាចធ្វើបានល្អ។

“ប្រសិនបើអ្នកប្តូរទៅលេងការពារ៣ ហើយមិនទទួលបានលទ្ធផល ប្រាកដណាស់អ្នកនឹងត្រូវបានរិះគន់។ យើងដឹងថាវានឹងនឹងអាចទៅរួច ហើយគ្រូបង្វឹកទាំងអស់ បានធ្វើការងារល្អខ្លាំងណាស់ក្នុងការរៀបចំ”។

“នោះជាអ្វីមួយដែលយើងអាចធ្វើនៅពេលក្រោយ ការប្រកួតបន្ទាប់ វាដំណើរការនៅយប់នេះ ប្រាកដណាស់”។

សូមជម្រាបថា ក្នុង ១៥ប្រកួតដែល Man Utd លេងការពារ៣ក្រោមការដឹកនាំរបស់ Solskjaer ពួកគេបានឈ្នះ ៨លើក ក្នុងចំណោម ហើយចាញ់ ៤ប្រកួត។

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។

សូមជម្រាបជូនថា កម្មវិធី CBS Fanzone ចាក់ផ្សាយរៀងរាល់ថ្ងៃព្រហស្បតិ៍ ម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ MyTV និងមានចាក់ផ្សាយឡើងវិញនៅលើកញ្ចក់ទូរទស្សន៍ CTN រៀងរាល់ថ្ងៃសៅរ៍ ម៉ោង ២១:០០ – ២២:០០។

កុំភ្លេចណា ទស្សនាការប្រកួតដ៏ជក់ចិត្តបណ្តើរ ឆាតលេងកម្សាន្តបណ្តើរ ប៉ុន្តែកុំភ្លេចដាក់រូបភាពរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នកនឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

 

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង