×

អ្នកពន្លត់​អគ្គីភ័យ ៩នាក់​ស្លា ប់​នៅប្រេស៊ីល បន្ទាប់​ពីរូងភ្នំ១​បានបាក់ស្រុត អំឡុង​ពេល​ហ្វឹកហាត់

ប្រេស៊ីល៖ អាជ្ញាធរនៅប្រទេសប្រេស៊ីល បានឱ្យដឹងថា អ្នកពន្លត់អគ្គីភ័យ ៩នាក់ បានស្លាប់កាលពីថ្ងៃអាទិត្យ ទី៣១ ខែតុលា ឆ្នាំ២០២១ នៅក្នុងរដ្ឋសៅប៉ូឡូ បន្ទាប់ពីរូងភ្នំមួយ ដែលពួកគេកំពុងហ្វឹកហាត់ បានបាក់ស្រុត។

នាយកដ្ឋានពន្លត់អគ្គីភ័យទីក្រុងសៅប៉ូឡូ បាននិយាយនៅលើ Twitter ថា៖ “មានមនុស្សស្លាប់ចំនួន ៩នាក់ និងមនុស្សម្នាក់ត្រូវបានជួយសង្គ្រោះ។” ឧបទ្ទវហេតុនេះ បានកើតឡើងនៅពេលដែលក្រុមអ្នកពន្លត់អគ្គីភ័យចំនួន ២៦ នាក់ កំពុងធ្វើលំហាត់ហ្វឹកហ្វឺន នៅក្នុងរូងភ្នំក្បែរទីក្រុង Altinopolis ។

របាយការណ៍ពីមុនបានឱ្យដឹងថា អ្នកពន្លត់អគ្គីភ័យចំនួន ១៥នាក់ ត្រូវកប់នៅក្រោមដី ហើយជនរងគ្រោះ៣នាក់ដែលត្រូវបានជួយសង្គ្រោះ បានរងរបួសបាក់ឆ្អឹង និងការថយចុះកម្តៅ។

យោងតាមការិយាល័យអភិបាលក្រុង បានឱ្យដឹងថា មនុស្សសរុបចំនួន ៥នាក់ ត្រូវបានគេបញ្ជូនទៅកាន់ មន្ទីរពេទ្យក្នុងតំបន់។ ប៉ូលីស និងក្រុមសង្គ្រោះបន្ទាន់ បានចូលរួមជាមួយក្រុមពន្លត់អគ្គីភ័យ ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីរំដោះអ្នកដែលជាប់នៅក្រោមដី ប៉ុន្តែការងារនេះ ត្រូវបានរារាំងដោយភ្លៀងធ្លាក់ខ្លាំង។ ម្យ៉ាងទៀត វាមានការគំរាមកំហែងដោយសារការបាក់ស្រុតថ្មី ដែលធ្វើឱ្យមានភាពស្មុគស្មាញដល់ការជួយសង្គ្រោះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង