×

សម្តេចតេជោ ហ៊ុន សែន៖ កាតវ៉ាក់សាំង​កូវីដ១៩ នឹង​មានតម្លៃ​ជាង​អត្តសញ្ញាណបណ្ណ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា៖ “បន្តិចទៀត កាតវ៉ាក់សាំងកូវីដ១៩ នឹងមានតម្លៃជាងអត្តសញ្ញាណបណ្ណ” ទៅទៀត។ នេះជាការថ្លែងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីប្រកាសបិទយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ជុំទី១ សម្រាប់ក្រុមអាយុចាប់ពី ៦ឆ្នាំឡើង ក្នុងក្របខណ្ឌទូទាំងប្រទេស និងប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនដល់កុមារអាយុ ៥ឆ្នាំ ចាប់ផ្តើមពីថ្ងៃចន្ទ ទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ នាវិមានសន្តិភាព។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា៖ “ឥឡូវយើងមើលទៅ ពេលចូលហាង ពេលចូលកន្លែងណាមួយគេត្រូវសួររកកាតវ៉ាក់សាំងកូវីដ១៩ បើគ្មានទេគេមិនឱ្យចូលទេ។”

សម្តេចតេជោ បានបន្តថា៖ “ដូចខ្ញុំបានលើកឡើងពីដើមមកថា ការចាក់វ៉ាក់សាំងកូវីដ១៩ នឹងក្លាយទៅជាវ៉ាក់សាំងកាតព្វកិច្ច ឥឡូវដូចខ្ញុំថាមែន នេះជាពាក្យខ្ញុំនិយាយមុនគេលើពិភពលោកនេះ។”

ក្នុងឱកាសនេះ សម្តេចតេជោ ហ៊ុន សែន បានណែនាំឱ្យក្រសួងការពារជាតិ ត្រូវពន្លឿនធ្វើកាត វ៉ាក់សាំងជូនពលរដ្ឋឱ្យបានឆាប់រហ័សផងដែរ៕

 

អត្ថបទ លោក ហ៊ន សុភ័ក្រ

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង