×

កម្ពុជា បន្តរកឃើញ​អ្នកឆ្លង​កូវីដ១៩​ចំនួន ៩១នាក់ ខណៈ​ជាសះស្បើយ​១៧៥នាក់ និង​ស្លា ប់៦នាក់ (៤នាក់មិនបាន​ចាក់វ៉ាក់សាំង)

ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ចំនួន ៩១នាក់ ក្នុងនោះ ករណីឆ្លងសហគមន៍ ៧៥នាក់ និងអ្នកដំណើរពីបរទេស ១៦នាក់ ខណៈអ្នកជំងឺចំនួន ១៧៥នាក់ជាសះស្បើយ និងអ្នកស្លាប់ចំនួន ៦នាក់ ក្នុងនោះ ៤នាក់មិនបានចាក់វ៉ាក់សាំង។

សូមបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី១ ខែវិច្ឆិកានេះ នៅទូទាំងប្រទេសកម្ពុជា បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩សរុបចំនួន ១១៨.៦១៣ នាក់ អ្នកជំងឺបានជាសះស្បើយសរុបចំនួន ១១៤.៩០២ នាក់ និងអ្នកស្លាប់សរុបចំនួន ២.៧៩៤នាក់៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង