×

សម្តេចតេជោ ហ៊ុន សែន៖ “បើការសិក្សា​តម្រូវឱ្យ​ចាក់ដូសទី៤​បាន យើងនឹង​ចាក់ជូន​ពលរដ្ឋទៀត”

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន បានប្រកាសថា៖ “ប្រសិនបើជាតម្រូវឱ្យចាក់វ៉ាក់សាំងកូវីដ១៩ ដូសទី៤ យើងត្រូវតែចាក់ ព្រោះប្រសិនបើយើងមិនចាក់ វានឹងបាត់បង់ប្រសិទ្ធភាពរបស់វា”។

នេះជាការថ្លែងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីប្រកាសបិទយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ជុំទី១ សម្រាប់ក្រុមអាយុចាប់ពី ៦ឆ្នាំឡើង ក្នុងក្របខណ្ឌទូទាំងប្រទេស និងប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនដល់កុមារអាយុ ៥ឆ្នាំ ចាប់ផ្តើមពីថ្ងៃចន្ទ ទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ វិមានសន្តិភាព។

ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានណែនាំទៅដល់ស្ថាប័នពាក់ព័ន្ធត្រូវត្រៀមទុនបម្រុងឱ្យបានគ្រប់គ្រាន់ ដើម្បីត្រៀមលក្ខណៈ ប្រសិនបើមានការសិក្សាណាមួយឃើញថា ចាក់ដូសទី៤បាន យើងនឹងរកវ៉ាក់សាំងមកចាក់ដូសទី ៤បន្ថែមទៀតជូនពលរដ្ឋយើង។

យ៉ាងណាក៏ដោយ សម្តេចតេជោ ហ៊ុន សែន នៅតែអំពាវនាវឱ្យពលរដ្ឋកម្ពុជា បន្តយកវិធានការ ៣ការពារ ៣កុំ ដែលជាវិធានការសំខាន់បំផុត ក្នុងការការពារកូវីដ១៩៕

អត្ថបទ លោក ហ៊ន សុភ័ក្រ

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង