×
ព័ត៌មានថ្មី
  1. តស៊ូគង់បានសម្រេច! ទីបំផុតចុងភៅ រតនៈ ធ្វើឱ្យសៀវភៅម្ហូបខ្មែរក្លាយជាសៀវភៅល្អបំផុតលើពិភពលោករហូតទទួលបានពានរង្វាន់អន្តរជាតិ
  2. ចំណងស្នេហ៍ ១១ឆ្នាំរវាង Daniel និង Kath កំពុងផ្ទុះខ្លាំងខណៈព័ស្តុតាងមួយចំនួនសង្ស័យតារាប្រុសរូបនេះមានជនទី ៣
  3. ធ្លាប់តែជាដៃគូសម្ដែង ស្រីឡាងត្រៀមប្រកួតទល់នឹងលោក ជាឡាយ និងសុវណ្ណនរា លើការចម្អិនម្ហូបក្នុងកម្មវិធី Chef Race by IZE នាថ្ងៃសៅរ៍សប្ដាហ៍នេះ
  4. ក្រោយភ្លៀងមេឃស្រលះ! ទីបំផុត Pat និងសង្សារក្មេងរបស់នាងភ្ជាប់ពាក្យជាមួយគ្នាជាផ្លូវការ
  5. បាន មុន្នីល័ក្ខ និង ដាភ្លេង នឹងមកបំពេអារម្មណ៍របស់ប្រិយមិត្តជាមួយបទចម្រៀងពីរោះៗក្នុងកម្មវិធី Bond for More Cambodia Night នៅយប់ថ្ងៃសុក្រសប្ដាហ៍នេះ

ថៃ បន្តបន្ថែម​ប្រទេស​ដែល​មិនតម្រូវ​ឱ្យធ្វើ​ចត្តាឡីស័ក, ប្រទេស​អាស៊ាន​ចូល​បានទាំងអស់

ថៃ៖ ប្រទេសថៃ នឹងចាប់ផ្តើមទទួលភ្ញៀវដែលបានចាក់វ៉ាក់សាំងពេញលេញ ពីប្រទេសចំនួន ១៧ បន្ថែមទៀត ដោយមិនតម្រូវឱ្យធ្វើចត្តាឡីស័កឡើយ ដែលធ្វើឱ្យកើនដល់ ៦៣ប្រទេស។

ក្នុងនោះ ប្រទេសអាស៊ាន រួមមាន កម្ពុជា, ប៊្រុយណេ, សិង្ហបុរី, ម៉ាឡេស៊ី, ឡាវ, មីយ៉ាន់ម៉ា, ហ្វីលីពីន, ឥណ្ឌូណេស៊ី និង វៀតណាម។

គួររំឭកថា កាលពីថ្ងៃទី២១ ខែតុលា រដ្ឋាភិបាលថៃ បានចេញសេចក្តីប្រកាសមួយ ដើម្បីអនុញ្ញាតឱ្យអ្នកដំណើរដែលបានចាក់វ៉ាក់សាំងបង្ការកូវីដ១៩ពេញលេញ ពី ៤៦ប្រទេស និងដែនដី ចូលប្រទេសថៃ ដោយមិនតម្រូវឱ្យធ្វើចត្តាឡីស័ក ចាប់ពីថ្ងៃចន្ទ ទី១ ខែវិច្ឆិកា ឆ្នាំ២០២១តទៅ។

លោក Yuthasak Supasorn នៃអាជ្ញាធរទេសចរណ៍ថៃ (TAT) បានឱ្យដឹងថា ការកក់សណ្ឋាគារ ជាពិសេសភ្ញៀវមកពីប្រទេសចំនួន ៦៣ កំពុងតែកើនឡើងខ្លាំង ដែលបង្ហាញថា ការបើកឡើងវិញរបស់ប្រទេសថៃ កំពុងទាក់ទាញភ្ញៀវទេសចរមកពីជុំវិញពិភពលោក។

នៅក្នុងតំបន់ដែលស្ថិតក្រោមការគ្រប់គ្រងអតិបរមា ភោជនីយដ្ឋាននៅតែត្រូវបានហាមឃាត់ មិនឱ្យបម្រើភេសជ្ជៈមានជាតិអាល់កុល លើកលែងតែនៅទីក្រុងបាងកក ដែលនឹងអនុញ្ញាតឱ្យភោជនីយដ្ឋានដែលអនុញ្ញាតដោយរដ្ឋបាលសុវត្ថិភាព និងសុខភាព (SHA) ប៉ុណ្ណោះ ដើម្បីបម្រើគ្រឿងស្រវឹងរហូតដល់ម៉ោង ៩ យប់៕

 

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង