×

Wallace Huo ស័គ្រ្មចិត្ត​នៅផ្ទះ​មើលថែកូន ខណៈ​មាន​ពាក្យចចាមអារ៉ាម​ថា Ruby Lin ជាអ្នក​ដាក់កំហិត

តៃវ៉ាន់៖ រយៈពេល៥ឆ្នាំមកហើយដែលតារាសម្តែង Ruby Lin និង Wallace Huo បានសាងជីវិតគ្រួសាររួមគ្នា ដោយអ្នកទាំងពីរ ទទួលបានកូនស្រីម្នាក់ជាចំណងដៃផងដែរ។

ចាប់តាំងពីរៀបអាពាហ៍ពិពាហ៍រួចមក មហាជនសង្កេតឃើញថា Wallace Huo លែងឃើញមានវត្តមានក្នុងវិថីសិល្បៈទៀត ស្របពេលដែល Ruby មានការអញ្ជើញឱ្យចូលរួមសម្តែង វត្តមានក្នុងកម្មវិធីនានាជាហូរហែ។

ទន្ទឹមនឹងការយល់ឃើញបែបនេះធ្វើឱ្យមហាជនយល់ថា Ruby បានបិទផ្លូវរារាំងមិនឱ្យស្វាមីនាងធ្វើការងារក្នុងសិល្បៈទៀតដើម្បីឱ្យលោកនៅផ្ទះមើលថែកូន។ ប៉ុន្តែការពិតមិនដូចអ្វីដែលគ្រប់គ្នាគិតឡើយ ផ្ទុយទៅវិញ Wallace ស័គ្រ្មចិត្តនៅផ្ទះដោយខ្លួនឯងដើម្បីមានពេលវេលាគ្រប់គ្រាន់ថែទាំងកូនស្រីតែមួយដែលកំពុងធំធាត់ឡើងពីមួយថ្ងៃទៅមួយថ្ងៃ។

គួរបញ្ជាក់ថា ចាប់តាំងពីកាន់ដៃគ្នាដើរលើវិថីជីវិតរួមមក រឿងអាស្រូវរវាង Ruby និងWallace តែងផ្ទុះឡើងមិនឈប់ឈរ ទោះជាយ៉ាងណាតារាសម្តែងទាំង២ជ្រើសរើសយកការមិនបកស្រាយអ្វីច្រើនឡើយ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង