×

តារាឯទៀត​នាំគ្នា​ខំបោះទុន​តុបតែងខ្លួន​លេងថ្ងៃ Halloween បែរ សុភ័ក្រ្ត កុសុម៉ា ផុសរូបខ្លួន​ពីក្មេង​តែមួយសន្លឹក

ភ្នំពេញ៖ ក្នុងថ្ងៃពិធីបុណ្យ Halloween ដែលជាពិធីបុណ្យរបស់បរទេសមួយ តារាល្បីៗខ្មែរយើងជាច្រើន ក៏បាននាំគ្នាចូលរួមលេងកម្សាន្តដោយពួកគេបាននាំគ្នាតុបតែងខ្លួនទៅតាមទំនៀមទម្លាប់របស់ពិធីមួយនោះធ្វើយ៉ាងណាឱ្យមើលឃើញគួរឱ្យខ្លាច ដោយពួកគេបានបោះទុនលើសម្លៀកបំពាក់ ការផាត់មុខ និងគ្រឿងលម្អជាច្រើន។

ដោយឡែក សម្រាប់ពិធីការនីប្រចាំកម្មវិធី 3,2,1 action សុភ័ក្រ្ត កុសុម៉ា ឯណេះវិញហាក់ផ្ទុយស្រលះពីតារាឯទៀតដោយនាងគ្រាន់តែផុសរូបរបស់ខ្លួនកាលពីក្មេងមួយសន្លឹកប៉ុណ្ណោះនៅក្នុងគណនីបណ្តាញសង្គម ដែលគ្រប់គ្នាក៏យល់ពីអត្ថន័យនៃរូបមួយសន្លឹកនោះដែរ ធ្វើឱ្យអ្នកគាំទ្រតារាពហុជំនាញមួយនេះទប់សំណើចមិនជាប់។ ចង់ដឹងថា តារាស្រីរូបនេះ កាលពីក្មេងមានមុខមាត់បែបណា តោះទៅទស្សនារូបភាពទាំងអស់គ្នា៕

 

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង