×

កម្ពុជា មិនអាចឡើង​ទៅកាន់​វគ្គបន្ត​នៃ​ពានរង្វាន់ AFC U23 Asian Cup ទេ ព្រោះ​ត្រូវការ​គ្រាប់ចំណេញ​១គ្រាប់

ក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២៣ឆ្នាំ មិនអាចបន្តដំណើរទៅកាន់ជុំផ្ដាច់ព្រ័ត្រ នៃពានរង្វាន់ AFC U23 Asian Cup 2022 ឡើយ ទោះបីជាទទួលបានចំណាត់ថ្នាក់លេខ២ ក្នុងពូល K ជាមួយក្រុមជប៉ុនដែលបានឡើងទៅបន្ត និងក្រុមហុងកុងដែលបានធ្លាក់ក្រោយចាញ់កម្ពុជានៅជើងទីមួយ ៤-២ និងចាញ់ជប៉ុននៅជើងទីពីរ ៤-០។

កម្ពុជា បានជំពាក់ចំនួន ២គ្រាប់ បន្ទាប់ពីបានចាញ់ក្រុមជប៉ុន ដោយលទ្ធផល ៤-០ ក្នុងការប្រកួតជើងទី២។ លទ្ធផលនេះ មិនបានផ្ដល់ឱកាសសម្រាប់កម្ពុជា ឡើងទៅកាន់ជុំបន្តទេ ដោយសារមិនអាចដណ្ដើមបានចំណាត់ថ្នាក់លេខ២ល្អជាងគេ ដែលត្រូវការត្រឹមតែ៤ក្រុមប៉ុណ្ណោះ ក្នុង ១១ពូល។

បច្ចុប្បន្ន ក្រុមលេខ២ល្អជាងគេ មានយ៉ាងហោចណាស់ ៣ពិន្ទុ និងមានគ្រាប់បាល់ចំណេញសូន្យគ្រាប់ដែលមានក្រុម ប៉ារ៉ែន និង តាហ្ស៊ីគីស្ថាន។ ចំណែក ក្រុមលេខ២ល្អជាងគេ មាន២ក្រុមដែលឡើង រួមមាន ថៃ មាន៤ពិន្ទុ និងក្រុមទួរមេនីស្ថាន មាន៣ពិន្ទុ ចំណេញ១គ្រាប់។ ក្រុមទាំង៤ នឹងត្រូវរកឃើញនៅពេលដែល វៀតណាម ប៉ះ មីយ៉ាន់ម៉ា នៅល្ងាចថ្ងៃអង្គារ ទី២ ខែវិច្ឆិកា។

សូមបញ្ជាក់ថា ក្រុមមកពីអាស៊ីអាគ្នេយ៍យើង ដែលបានឡើងមានដូចជា ម៉ាឡេស៊ី (លេខ១ពូល J) និង ថៃ (លេខ២ល្អពូល J) ខណៈ វៀតណាម និង មីយ៉ាន់ម៉ា អាចដឹកដៃគ្នាឡើងទាំងពីរក្រុម បើសិនជាប្រកួតក្រោយស្មើគ្នា ព្រោះ១ក្រុមនឹងបានលេខ១ និង១ក្រុមទៀតនឹងបានលេខ២ល្អ ដោយមាន៤ពិន្ទុ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង
turkce.yurtdisi-fx.comagario paper.io 2 agarioTürkiye’den İngiltere’ye eşya taşıma gebze evden eve nakliyat
zonguldak son dakika