×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

កីឡាករ​ម៉ូតូទឹកកម្ពុជា សាលី អ៊ូមើត ដណ្ដើម​បានលេខ១ ក្នុងការប្រកួត Jet Ski Pro Tour 2021 ជុំទី១ នៅថៃ

យោងតាមការចុះផ្សាយរបស់គណៈកម្មាធិការជាតិរៀបចំការប្រកួទកីឡាស៊ីហ្គេមកម្ពុជា បានឱ្យដឹងថា កីឡាករម៉ូតូទឹកជម្រើសជាតិកម្ពុជា សាលី អ៊ូមើត បានទទួលចំណាត់ថ្នាក់លេខ១ ក្នុងព្រឹត្តិការណ៍ប្រណាំងម៉ូតូទឹកពានរង្វាន់អន្ដរជាតិ Jet Ski Pro Tour 2021 ជុំទី១ ក្រោយឆ្លងកាត់ការប្រកួតដ៏ស្វិតស្វាញរយៈពេល ២ថ្ងៃ នៅថ្ងៃទី៣០-៣១ ខែតុលានេះនៅប្រទេសថៃ។

ម្ចាស់មេដាយមាសកីឡាអាស៊ី ឆ្នាំ២០១៨ ខាងលើ បានឱ្យដឹងថា ការប្រកួតម៉ូតូទឹកអន្ដរជាតិនេះ មាន ៥ប្រទេសចូលរួម រួមមានកម្ពុជា ឡាវ អាមេរិក អាល្លឺម៉ង់ និងម្ចាស់ផ្ទះថៃ ក្នុងនោះ មាន កីឡាករម៉ូតូទឹកជម្រើសជាតិកម្ពុជា ៥រូប ដូចជា ម៉ីន មូស្ដាន, ម៉ីន អូស្មាន, កៃ វ៉ាន់ស៊ីដែន, សាលី ហ្វីលីន និង សាលី អ៊ូមើត ។

សាលី អ៊ូមើត បន្ដថា ខ្លួននិង ម៉ីន មូស្ដាន បានប្រកួតវិញ្ញាសា Pro Am Ski Modified ខណៈលទ្ធផល អ៊ូមើត ដណ្ដើមបានចំណាត់ថ្នាក់លេខ១ ក្នុងចំណោមកីឡាករ ៨នាក់ គ្រាដែលប្អូនជីដូនមួយរបស់ខ្លួន មូស្ដាន ទទួលបានលេខ៦ បន្ទាប់ពីរូបគេជួបបញ្ហាប៉ះទង្គិចជាមួយគូប្រជែង ក្នុងការប្រកួតជុំទី៣។ រីឯកីឡាករវ័យក្មេង ៣រូបផ្សេងទៀតទទួលបានត្រឹមចំណាត់ថ្នាក់លេខ៦ និងលេខ៧ប៉ុណ្ណោះ។

តាមការបញ្ជាក់របស់កីឡាករម៉ូតូទឹកឆ្នើមកម្ពុជាដដែល ព្រឹត្តិការណ៍ Jet Ski Pro Tour 2021 បែងចែកការប្រកួតជា ៤ដំណាក់កាល ឬ ៤ជុំធំៗ ដោយជុំទី១ ទើបបញ្ចប់ការប្រកួត កាលពីល្ងាចមិញ ខណៈជុំទី២ គ្រោងប្រកួត នាថ្ងៃទី២០-២១ ខែវិច្ឆិកាខាងមុខ នៅទីក្រុងប៉ាតាយ៉ា ប្រទេសថៃ គ្រាដែលជុំទី៣ និងជុំទី៤ គណៈកម្មការរៀបចំការប្រកួត នៅមិនទាន់កំណត់កាលបរិច្ឆេទប្រកួតនោះទេ៕

ប្រភព៖ CAMSOC

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង