×

ព្រលាន​យន្តហោះ​សុវណ្ណភូមិ​នៅបាងកក អ៊ូអរ​ឡើងវិញ នៅថ្ងៃ ថៃបើកប្រទេស​ទី១វិច្ឆិកា

បាងកក៖ បរិយាកាសអ៊ូអរ បានត្រឡប់មកវិញនៅថ្ងៃចន្ទនេះ សម្រាប់ព្រលានយន្តហោះធំរបស់ថៃ សុវណ្ណភូមិ ខណៈប្រទេសថៃ បានចាប់ផ្តើមស្វាគមន៍ភ្ញៀវទេសចរដែលបានចាក់វ៉ាក់សាំងកូវីដ១៩ពេញលេញ ដែលមកតាមជើងហោះហើរមកពីប្រទេសចំនួន ៦៣ ដែលមានហានិភ័យទាប។

ជើងហោះហើរដំបូងទៅដល់អាកាសយានដ្ឋានសុវណ្ណភូមិ គឺ All Nippon Airways ជើងហោះហើរ NH 805 ពីទីក្រុងតូក្យូ ដោយមានជនបរទេស ១១ នាក់ និងជនជាតិថៃ ៣២ នាក់នៅលើយន្តហោះ។ បន្ទាប់មក ជើងហោះហើរអន្តរជាតិ Thai Airways TG 931 ពីទីក្រុងប៉ារីស នៅម៉ោង ៦ព្រឹក។

អ្នកដំណើរបានឆ្លងកាត់ការត្រួតពិនិត្យ Covid-19 យ៉ាងតឹងរ៉ឹងដោយបុគ្គលិកព្រលានយន្តហោះ ដែលពាក់ឈុត PPE ដែលបានត្រួតពិនិត្យឯកសារធ្វើដំណើររបស់ពួកគេ។

អ្នកគ្រប់គ្រងទូទៅអាកាសយានដ្ឋានសុវណ្ណភូមិ លោក Kittipong Kittikachorn បានឱ្យដឹងថា ជើងហោះហើរសរុបចំនួន ៦១ជើង គ្រោងនឹងមកដល់នៅថ្ងៃចន្ទ ទី១ ខែវិច្ឆិកានេះ ដែលភាគច្រើនមកពីអឺរ៉ុប ដោយមានអ្នកដំណើរប្រហែល ៣.០០០នាក់ ក្នុងនោះមានជនបរទេសចំនួន ២.៣០០ នាក់ ហើយក្រៅពីនោះជាពលរដ្ឋថៃត្រឡប់ពីបរទេស។

អ្នកនាំពាក្យរដ្ឋាភិបាល លោក Thanakorn Wangboonkongchana បាននិយាយថា នៅចន្លោះថ្ងៃចន្ទដល់ថ្ងៃសុក្រសប្ដាហ៍នេះ ជើងហោះហើរដែលដំណើរការដោយក្រុមហ៊ុនអាកាសចរណ៍ចំនួន ២៧ នឹងមកដល់ និងចាកចេញពីអាកាសយានដ្ឋានសុវណ្ណភូមិ ជាមួយនឹងអ្នកដំណើរសរុបចំនួន ១៥.២៣០នាក់៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង