ភ្នំពេញ៖ ស្រាបៀរ អាន់ឆ័រ បានដាក់ចេញនូវរូបរាងកំប៉ុងថ្មីរបស់ខ្លួនហើយ កាលពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ នៅក្នុងកម្មវិធីសម្ពោធ ដោយមានការចូលរួមជាកិត្តិយសពីកំពូលតារាចម្រៀងប្រចាំប្រទេសកម្ពុជា និងជាទូតសុច្ឆន្ទៈ លោក ខេមរៈ សិរីមន្ត និងតារាបណ្តាញសង្គមជាច្រើនរូបផ្សេងទៀត។
រូបរាងដ៏ស្រស់ស្អាតនេះ ត្រូវបានរំលេចដោយរលកពណ៌ខៀវ នៅលើផ្ទៃកំប៉ុងពណ៌ក្រហមលាយទឹកប្រាក់ដ៏ភ្លឺចែងចាំង ដែលធ្វើឱ្យរូបសញ្ញាយុទ្ធថ្កាកាន់តែលេចធ្លោ ព្រមទាំងបង្ហាញពីភាពស្រាលស្រទន់នៃរសជាតិគុណភាពខ្ពស់នៃស្រាបៀរ អាន់ឆ័រ។
ជាមួយនឹងវិសាលភាពនៃប្រវត្តិនៃការកកើតរបស់ខ្លួន តាំងពីឆ្នាំ១៩៣៣ ក្នុងប្រទេសសិង្ហបុរី ស្រាបៀរ អាន់ឆ័រ បានក្លាយជាស្រាបៀរដែលប្រជាជនកម្ពុជានិយមពិសារអស់រយៈពេលជាង ៨៨ឆ្នាំ។ ហើយរូបរាងថ្មីដ៏ស្រស់ឆើតឆាយរបស់ ស្រាបៀរ អាន់ឆ័រ មិនត្រឹមតែឆ្លុះបញ្ចាំងពីកិត្តិនាមដែលមានអស់រយៈពេលជាយូរលង់មកហើយនោះទេ តែវាក៏ជាសក្ខីភាពនៃការរីកចម្រើននៃអ្នកជំនាន់ក្រោយផងដែរ។ ស្របៀរ អាន់ឆ័រ បានក្លាយជាស្រាបៀរដែលតំណាងឱ្យភាពរីករាយនៃការជួបជុំរបស់អ្នករាល់គ្នា។
ការបង្ហាញនូវស្រាបៀរ អាន់ឆ័រ កំប៉ុងថ្មី ត្រូវបានប្រារព្ធធ្វើឡើងដោយការសម្តែងរាំយ៉ាងពិសេស សបញ្ជាក់ពីភាពវិវឌ្ឍខ្លួនរបស់ស្រាបៀរ អាន់ឆ័រ អស់រយៈពេលជាច្រើនឆ្នាំកន្លងមកនេះ។ កម្មវីធីនេះ ក៏មានវត្តមាន កញ្ញា សុភ័ក្រ កុសុម៉ា និងលោក គឿន នភាល័យ ជាពិធីករ នៃកម្មវិធីរួមជាមួយនឹងតារាកិត្តិយសជាច្រើនរូបរួមមាន នាយ ព្រែក អ្នកនាង សោម ស្រីនាថ និងលោកសយ សេងហួរ ដែលបានតុបតែងនៅក្នុងស្ទាយល៍នៃរូបរាងថ្មីរបស់ស្រាបៀរ អាន់ឆ័រ។
ទូតសុច្ឆន្ទៈរបស់ស្រាបៀរ អាន់ឆ័រ លោក ខេមរៈ សិរីមន្ត បានបង្ហាញពីចំណាប់អារម្មណ៍ផ្ទាល់ខ្លួនរបស់លោកទៅលើរូបរាងថ្មីរបស់ស្រាបៀរ អាន់ឆ័រ ថា បានធ្វើឱ្យលោកចងចាំពីអនុស្សាវរីយ៍ល្អៗដែលលោកមានជាមួយនឹងក្រុមគ្រួសារ និងមិត្តភ័ក្តិរបស់លោក។
លោកបាននិយាយថា៖ “ស្រាបៀរ អាន់ឆ័រ បាននៅជាមួយពួកយើងអស់រយៈពេលជាយូរលង់ណាស់មកហើយ វាក៏បានក្លាយជាចំណែកមួយនៃគ្រប់ពេលវេលារីករាយរបស់ខ្ញុំដែរ។ ខ្ញុំពិតជារំភើប និងរីករាយចំពោះការផ្លាស់ប្តូររូបរាងថ្មីរបស់ស្រាបៀរ អាន់ឆ័រ ហើយខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានឹងរង់ចាំស្វាគមន៍ស្រាបៀរ អាន់ឆ័រ រូបរាងថ្មីជាមួយខ្ញុំទាំងអស់គ្នា ជាមួយនឹងរសជាតិស្រាលស្រទន់ងាយពិសាដូចដើម។”
ដើម្បីប្រារព្ធកម្មវិធីសម្ពោធរូបរាងថ្មីដ៏ឱឡារិកនេះ ស្រាបៀរ អាន់ឆ័រ បានធ្វើការផ្តល់ជូនយ៉ាងពិសេសទៅកាន់អតិថិជន និងអ្នកគាំទ្ររបស់ខ្លួន ជាមួយនឹងការចែកជូនស្រាបៀរ អាន់ឆ័រ ចំនួន៣កេស ដល់អ្នកដែលបានធ្វើការថតរូបរបស់ខ្លួនជាមួយនឹងស្រាបៀរ អាន់ឆ័រ កំប៉ុងថ្មី ផុសនៅលើហ្វេសប៊ុក ជាមួយនឹងពាក្យ #NewLook #SameSmoothTaste៕
អំពីស្រាបៀរ អាន់ឆ័រ
ស្រាបៀរ អាន់ឆ័រ គឺជាស្រាបៀរប្រកបដោយកិត្តិនាមមួយក្នុងចំណោមម៉ាកស្រាបៀរផ្សេងៗទៀតរបស់ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា។ កេរ្តិ៍ឈ្មោះរបស់ស្រាបៀរ អាន់ឆ័រ បានល្បីរីកសុះសាយនៅជុំវិញសាកលលោក។ ជាមួយនឹងការប្តេជ្ញារបស់ខ្លួនក្រោមអត្តសញ្ញាណ «ស្រាបៀរសម្រាប់ពេលវេលាល្អៗ» ស្រាបៀរ អាន់ឆ័របានក្លាយជាស្រាបៀរដ៏ពេញនិយមរបស់ប្រជាជនកម្ពុជា ជាមួយនឹងរសជាតិស្រស់ ស្រាលស្រទន់ ងាយពិសារ ស្តង់ដារអន្តរជាតិ។ រសជាតិដ៏ស្រទន់នេះបានទាក់ទាញអ្នកគាំទ្រមកពីគ្រប់ស្រទាប់និងគ្រប់វិស័យឲ្យកាន់តែនិយមចូលចិត្តនិងគាំទ្រកាន់តែច្រើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ ពួកយើងពិតជាមានមោទនភាពចំពោះស្រាបៀរ អាន់ឆ័រ ដែលទទួលបានគាំទ្រយ៉ាងច្រើន និងបានឈ្នះពានរង្វាន់ជាង៣០ ពីជុំវិញពិភពលោក។ ថ្មីៗនេះ ស្រាបៀរ អាន់ឆ័រ បានដាក់ចេញនូវស្រាបៀរ អាន់ឆ័រវ៉ាយ ផលិតពីអង្ករបាត់ដំបងដ៏ប្រណីតដែលស័ក្តិសមឥតខ្ចោះសម្រាប់ការទទួលទានជាមួយអាហារគ្រប់មុខ។
អំពីក្រុមហ៊ុន ហ៊ិននីគែនកម្ពុជា
ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ដែលមានឈ្មោះដើមថាជា ក្រុមហ៊ុន Cambodia Brewery Limited (CBL) ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ១៩៩៤។ សព្វថ្ងៃនេះ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌាមានចំណែកទីផ្សារផ្នែកបុព្វលាភនាំមុខគេនិងជាក្រុមហ៊ុនស្រាបៀរឈានមុខគេនៅក្នុងទីផ្សារស្រាបៀរប្រចាំប្រទេសកម្ពុជា។ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា បានផ្តល់ឱកាសការងារជាង ៧០០កន្លែងដល់ប្រជាជនក្នុងប្រទេសកម្ពុជា។ ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា បានផលិត ចែកចាយ និង ដាក់ចេញលើទីផ្សារនូវម៉ាកស្រាបៀរទាំងក្នុងតំបន់និងអន្តរជាតិរបស់ខ្លួនរួមមាន ស្រាបៀរ ហ៊ិននីគែន Tiger អេប៊ីស៊ី អ៊ិចស្ត្រាស្តោត អាន់ឆ័រ និង ហ្គោលក្រោននៅពេញផ្ទៃប្រទេស។ ដូចគ្នានឹងការដំណើរនៅពីជុំវិញពិភពលោកដែរ ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា ប្តេជ្ញាលើការបង្កើតថ្មី ការបណ្តាក់ទុនរយៈពេលវែង ការដាក់លក់ប្រកបដោយគោលការណ៍ និងផ្តោតលើការគ្រប់គ្រងតម្លៃ។ ក្រោមពាក្យស្លោក «ស្រាបៀរសម្រាប់ពិភពលោកឲ្យកាន់តែប្រសើរ» និរន្តរភាពត្រូវបានឆ្លាក់នៅក្នុងបេះដូងនៃអជីវកម្មរបស់យើង។
ទំនាក់ទំនងសារព័ត៌មាន
ឡេង ស្រីនិច
MSA Marketing Solutions Asia
sreynich@msacam.com +(855) 86 216 520