×

ប្រលូក​ក្នុង​វិស័យ​សិល្បៈ​ជាង១០ឆ្នាំ Baifern Pimchanok បាន​ឈ្នះពានរង្វាន់​រហូត​ដល់ទៅ ២៤ពាន​ឯណោះ

ថៃ៖ Baifern ត្រូវបានអ្នកគាំទ្រទទួលស្គាល់ថា ជាតារាស្រីដែលពោរពេញដោយទេពកោសល្យសិល្បៈខ្ពស់ ដែលចាប់តាំងពីប្រលូកក្នុងវិស័យសិល្បៈរយៈពេលជាង១០ឆ្នាំមកនេះ នាងបានឈ្នះពានរង្វាន់រហូតដល់ទៅ ២៤ពានឯណោះ។

Baifern បានផ្ទុះប្រជាប្រិយភាពចាប់តាំងពីនាងសម្តែងរឿង“A Little Thing Called Love” កាលពីឆ្នាំ២០១០ ដែលរឿងនោះហើយធ្វើឱ្យនាងទទួលបានការចាប់អារម្មណ៍ ថែមទាំងបានឈ្នះពានរង្វាន់ជាកំពូលតារាសម្តែងស្រីពីកម្មពិធីប្រគល់ពានរង្វាន់ប្រចាំឆ្នាំ២០១០។

ចាប់តាំងពីពេលនោះមក ការងារសិល្បៈបានរត់រកនាងមិនដាច់ដែលធ្វើឱ្យតារាស្រីរូបនេះក្តោបបានតំណែងជាតួឯកស្រីក្នុងរឿងភាគល្បីៗ និងក្លាយជាតារាសម្តែងឆ្នើមប្រចាំប្រទេសក្នុងចំណោមតារាល្បីៗជាច្រើនដួងទៀតផងដែរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង