×

ឥណ្ឌូណេស៊ី ក្លាយជា​ប្រទេស​ដំបូងគេ​ដែល​អនុម័ត​វ៉ាក់សាំង​កូវីដ១៩​ប្រភេទ Novavax

ឥណ្ឌូណេស៊ី៖ ប្រទេសឥណ្ឌូណេស៊ី បានក្លាយជាប្រទេសដំបូងគេ ដែលអនុម័តវ៉ាក់សាំងថ្មីសម្រាប់ការពារជំងឺកូវីដ១៩ ដែលបង្កើតឡើងដោយក្រុមហ៊ុន Novavax ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក។

នៅក្នុងសេចក្តីប្រកាស កាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Novavax លោក Stanley Erck បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន ក្នុងការទទួលបានសិទ្ធិជាសកលប្រកបដោយសមធម៌ ហើយនឹងបំពេញតម្រូវការសម្រាប់ប្រទេសឥណ្ឌូណេស៊ី ដែលជាប្រទេសមានប្រជាជនច្រើនជាងគេទី៤ នៅលើពិភពលោក។

វ៉ាក់សាំងនេះ នឹងត្រូវបានផលិតដោយវិទ្យាស្ថានសេរ៉ូម នៃប្រទេសឥណ្ឌា (SII) ហើយការចែកចាយនឹងចាប់ផ្តើម ក្នុងពេលឆាប់ៗនេះ។

Nonavax និងដៃគូរបស់ខ្លួន វិទ្យាស្ថាន Serum នៃប្រទេសឥណ្ឌា (SII) ក្នុងខែកញ្ញា បានដាក់ពាក្យស្នើសុំទៅអង្គការសុខភាពពិភពលោក សម្រាប់ការចុះបញ្ជីការប្រើប្រាស់ជាបន្ទាន់វ៉ាក់សាំង Novavax ។

ការសាកល្បងនៅសហរដ្ឋអាមេរិក និងប្រទេសម៉ិកស៊ិក បានបង្ហាញថា វ៉ាក់សាំង Novavax មានប្រសិទ្ធភាព ៩០,៤ ភាគរយ៕

  

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង