ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ចំនួន ៨៩នាក់ ក្នុងនោះ ករណីឆ្លងសហគមន៍ ៨៥នាក់ និងអ្នកដំណើរពីបរទេស ៤នាក់ ខណៈអ្នកជំងឺចំនួន ១១៥ នាក់ជាសះស្បើយ និងអ្នកស្លាប់ចំនួន ៦នាក់ ក្នុងនោះ ៤នាក់មិនបានចាក់វ៉ាក់សាំង។
សូមបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី២ ខែវិច្ឆិកានេះ នៅទូទាំងប្រទេសកម្ពុជា បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩សរុបចំនួន ១១៨.៧០២ នាក់ អ្នកជំងឺបានជាសះស្បើយសរុបចំនួន ១១៥.០១៧ នាក់ និងអ្នកស្លាប់សរុបចំនួន ២.៨០០នាក់៕