សង្គ្រាមត្រូវបានបញ្ចប់ជាស្ថាពររីឯ រៀម ក៏នឹងត្រលប់ទៅផ្ទះស្តេចត្រាញ់ពញាពង្សវិញដែរ ក្រោយធ្វើសង្គ្រាមអស់រយៈពេល៦ខែ ដែលដំណឹងនេះ បានធ្វើឱ្យគ្រប់គ្នាសប្បាយរីករាយជាពន់ពេក និងទន្ទឹងចាំផ្លូវ រៀម ត្រឡប់ទៅវិញយ៉ាងអន្ទះសា។
ប៉ុន្តែមិនដឹងថា នឹងមានបញ្ហាអ្វីកើតឡើងទៀតទេ បើគ្រប់គ្នា បានប្តូរពីទឹកមុខសប្បាយទៅជាភ្ញាក់ផ្អើលបែបនេះ សូម្បីតែលោកគ្រូពេទ្យ សក្តា ក៏បើកភ្នែកធំៗដែរ។ ក៏មិនដឹងដែរថា ភាគយប់នេះ អប្សា នឹងបានធូរស្បើយចិត្តឡើងវិញ ឬមួយកាន់តែគ្រាំចិត្តជាងនេះ។
ចង់ដឹងកាន់តែច្បាស់ថា នឹងមានរឿងហេតុអ្វីនឹងកើតឡើង កុំភ្លេចរង់ចាំតាមដានបន្តនៅវេលាម៉ោង៧ យប់នេះដែលមានចាក់ផ្សាយនៅកញ្ចក់ទូរទស្សន៍ និងផេកផ្លូវការរបស់ CTN ៕
(ទស្សនាវីដេអូ)