លោក Antonio Conte ត្រូវបានសារព័ត៌មាន MailOnline រាយការណ៍ថា ក្លិប Tottenham Hotspur បានត្រៀមទឹកប្រាក់ ១៥០ លានផោនសម្រាប់គាត់ នៅក្នុងការផ្ទេរកីឡាករ នៅខែមករា ខាងមុខនេះ ដើម្បីរៀបចំក្រុមឡើងវិញ។
លោក Conte ជិតក្លាយជាអ្នកចាត់ការថ្មីរបស់ Spurs ទៅហើយ បន្ទាប់ពីការបញ្ចប់តំណែងរបស់លោក Nuno Espirito Santo ក្រោយដឹកនាំបានតែ១០សប្ដាហ៍នៅ Premier League រដូវកាលនេះ។
នាយកគ្រប់គ្រងបាល់ទាត់ដ៏មានឥទ្ធិពលរបស់ក្លិប លោក Fabio Paratici បានកំណត់អ្នកជំនួស Nuno ជាមួយនឹងកិច្ចព្រមព្រៀងជាគោលការណ៍ដែលបានយល់ព្រមសម្រាប់អតីតគ្រូបង្វឹក Chelsea ។
Conte ដែលមានទំនាក់ទំនងយូរអង្វែងជាមួយ Paratici ត្រូវបានផ្តល់ឱ្យនូវកិច្ចសន្យារយៈពេល ១៨ ខែជាមួយនឹងប្រាក់បៀវត្សរ៍ ប្រហែល ១៣ លានផោន ដោយយកប្រាក់ចំណូលសរុបរបស់គាត់បូកនឹងកិច្ចសន្យាដំបូងទៅជិត ២០លានផោន។
Spurs មិនបានចុះហត្ថលេខានាំយកកីឡាករល្បីៗទេ ក្នុង រដូវក្ដៅ ប៉ុន្តែបានរក្សាទុក Harry Kane ។
កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។
សូមជម្រាបជូនថា កម្មវិធី CBS Fanzone ចាក់ផ្សាយរៀងរាល់ថ្ងៃព្រហស្បតិ៍ ម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ MyTV និងមានចាក់ផ្សាយឡើងវិញនៅលើកញ្ចក់ទូរទស្សន៍ CTN រៀងរាល់ថ្ងៃសៅរ៍ ម៉ោង ២១:០០ – ២២:០០។
កុំភ្លេចណា ទស្សនាការប្រកួតដ៏ជក់ចិត្តបណ្តើរ ឆាតលេងកម្សាន្តបណ្តើរ ប៉ុន្តែកុំភ្លេចដាក់រូបភាពរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នកនឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕