×
ព័ត៌មានថ្មី
  1. ភ័យមិនស្ទើរ! ភ្ញាក់ផ្អើល​នៅពេលឃើញ​គ្រាប់​មិនទាន់ផ្ទុះ ត្រូវបាន​ច្រកស្បោង​ព្យួរលើដើមឈើ​ដោយ​ប្រជាពលរដ្ឋ
  2. កម្ពុជា បន្តរកឃើញ​អ្នកឆ្លង​កូវីដ១៩​ថ្មី​ចំនួន ៤២នាក់ ជាប្រភេទ​អូមីក្រុង​ទាំងអស់ ខណៈ​ជាសះស្បើយ ១៨នាក់ និង​មិនមាន​ករណីស្លា ប់ថ្មីនោះទេ
  3. ការផ្ទុះ​ដ៏សាហាវ​មួយ ផ្ដាច់​ជីវិត​មនុស្ស​១៧នាក់ និង​៥៩នាក់ទៀត​រងរបួស នៅភាគខាងលិច​ប្រទេសហ្គាណា (មានវីដេអូ)
  4. នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​កម្ពុជា បង្ហាញ​ករណី​ឆបោក​នៅ​សិង្ហបុរី ដែលប៉ះពាល់​អតិថិជន​ជិត៥០០នាក់ និង​បាត់បង់​ជាង​៦លានដុល្លារ
  5. ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេសថៃ ជូនដំណឹង​ពី​អាហារូបករណ៍​សិក្សា​នៅ​មហាវិទ្យាល័យ​ជូឡាឡុងកន

ជើងហោះហើរ​ត្រង់ ភ្នំពេញ-ម៉ានីល ចាប់ផ្ដើម​ដំណើរការ​ឡើងវិញ នៅដើមខែក្រោយ

ភ្នំពេញ៖ យោងតាមការប្រកាសរបស់ក្រុមហ៊ុនខេមបូឌាអ៊ែផត បានឱ្យដឹងនៅរសៀលថ្ងៃអង្គារ ទី២ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ថា ក្រុមហ៊ុនអាកាសចរណ៍ហ្វីលីពីនអ៊ែរឡាញ នឹងដំណើរការជើងហោះហើរត្រង់រវាងទីក្រុងម៉ានីល និងរាជធានីភ្នំពេញ ឡើងវិញ នៅថ្ងៃទី ៤-៥ ខែធ្នូ ឆ្នាំ២០២១នេះ។

ក្រុមហ៊ុនដដែលបានបន្តថា បានបើកការកក់សំបុត្រយន្តហោះឡើងវិញផងដែរ។ យ៉ាងណាក៏ដោយ អ្នកដំណើរត្រូវអនុវត្តតាមវិធានការរបស់ប្រទេសកម្ពុជា និងប្រទេសហ្វីលីពីន ដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ ដែលបានដាក់ចេញដោយរដ្ឋាភិបាលនៃប្រទេសទាំងពីរ។

សូមជម្រាបថា គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩ បានប្រកាសលុបចោលសេចក្តីប្រកាសព័ត៌មានលេខ ១៤០ សខល ចុះថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២០ និងលេខ ១៧៥ សខល ចុះថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០ ស្តីពីការផ្អាកជាបណ្តោះអាសន្ន នូវជើងហោះហើរពីប្រទេសម៉ាឡេស៊ី ឥណ្ឌូណេស៊ី និងហ្វីលីពីន មកកាន់ព្រះរាជាណាចក្រកម្ពុជា ដោយយោងតាមចំណារយល់ព្រមដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១ នឹងចូលរួមចំណែកការបើកដំណើរការឡើងវិញនូវសកម្មភាពសេដ្ឋកិច្ច និងសង្គម ជាជំហានៗលើគ្រប់វិស័យតាមគន្លង ប្រក្រតីភាពថ្មី រួមទាំងការស្តារឡើងវិញនូវវិស័យដឹកជញ្ជូនតាមផ្លូវអាកាស និងកិច្ចសហប្រតិបត្តិការក្នុងវិស័យនេះ៕

 

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង