ហុងកុង៖ តារាសម្តែងវ័យ ៥៤ឆ្នាំ Jordan Chan ត្រូវបានសារព័ត៌មានក្នុងស្រុកចុះផ្សាយថា លោកបានចំណាយប្រាក់ជាង ១០ម៉ឺនដុល្លារដើម្បីឱ្យគ្រូទាយប្តូរឈ្មោះហុងស៊ុយឱ្យទាំងគ្រួសារដើម្បីនាំយកនូវលាភសំណាងត្រលប់មកវិញ។
ក្រោយពីបានបោះទុនប៉ុណ្ណេះរួចមក ឈ្មោះដើម Chan Siu Chun ក៏ត្រូវបានប្តូរទៅជា Chan Tai Chuen ដោយស្របច្បាប់ រីឯប្រពន្ធរបស់លោកវិញក៏បានប្តូរពី Cherrie Ying ទៅជា Chan Din Yim Yee វិញផងដែរ។ ចំណែកឯកូនប្រុស ២នាក់របស់អ្នកទាំង២មិនត្រូវបានបង្ហាញឱ្យដឹងថាប្តូរទៅឈ្មោះអ្វីនោះឡើយ។
គួរបញ្ជាក់ដែរថា ទាក់ទងនឹងការចាយទុនខ្ទង់ម៉ឺនដុល្លារសម្រាប់ប្តូរឈ្មោះថ្មីលើករាសីទាំងគ្រួសារនេះត្រូវបានគូស្វាមីភរិយាទាំង២ធ្វើការបដិសេដដោយអះអាងថា នេះគ្រាន់តែជាពាក្យចចាចមអារ៉ាមប៉ុណ្ណោះ។
ផ្ទុយទៅវិញ អ្នកនិយមលេងប្រព័ន្ធផ្សព្វផ្សាយបានបញ្ជាក់ថា អំឡុងខែកុម្ភៈ ឆ្នាំ២០២០ កន្លងទៅ Jordan បានលុបចោលរូបមួយចំនួន និងប្តូរឈ្មោះទៅ Chan Tai Chuen វិញនៅលើគណនី IG របស់លោក ដែលនេះសបញ្ជាក់ឱ្យឃើញថា លោកបានរកគ្រូទាយប្តូរឈ្មោះថ្មីរយៈពេលជិត២ឆ្នាំហើយ៕