×

រមណីយដ្ឋាន​អង្គរ​ជាប់លេខ១ ជាទីកន្លែង​ល្អបំផុត​សម្រាប់​ការមក​ទស្សនា​កម្សាន្ត នៅ​អាស៊ីអាគ្នេយ៍

យោងតាមការស្ទង់មតិរបស់ក្រុមហ៊ុនមគ្គុទេសទេសចរណ៍ Touropia ដែលចេញផ្សាយកាលពីពេលថ្មីៗនេះ បានបង្ហាញថា រមណីយដ្ឋានអង្គរ នៃខេត្តសៀមរាប បានជាប់ចំណាត់ថ្នាក់លេខ១ ជាទីកន្លែងល្អផ្តាច់គេ ក្នុងចំណោមទីកន្លែងដែលគួរមកទស្សនាកម្សាន្ត ចំនួន ២៩ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។

ក្រុមហ៊ុនមគ្គុទេសទេសចរណ៍ Touropia បានឱ្យដឹងថា រមណីយដ្ឋានអង្គរ បង្កប់ទៅដោយធាតុវប្បធម៌ដ៏សំខាន់ៗបំផុតរបស់ពិភពលោក រួមជាមួយនឹងប្រាសាទអង្គរវត្តដ៏ធំសម្បើម ប្រាសាទបាយ័ន ដែលមានរូបព្រហ្មមុខ៤ ធំៗ និងប្រាសាទតាព្រហ្ម ដែលជាប្រាសាទបែបព្រះពុទ្ធសាសនា ដែលគ្របដណ្តប់ដោយដើមឈើធំៗ និងខ្ពស់ៗ។

ចំពោះខេត្តព្រះសីហនុ បានជាប់ចំណាត់ថ្នាក់លេខ ២៨ ហើយរាជធានីភ្នំពេញ បានជាប់ចំណាត់ថ្នាក់លេខ ២០។

ចំណែកកោះបាលី នៃប្រទេសឥណ្ឌូណេស៊ី បានជាប់លេខ២ បន្ទាប់ពីរមណីយដ្ឋានអង្គររបស់កម្ពុជា ហើយឆ្នេរសមុទ្រហាឡុង នៃប្រទេសវៀតណាម ជាប់លេខ៣៕

 

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង