×

អ្នកនៅ​ខេត្តបាត់ដំបង ខេត្តកំពង់ចាម និងខេត្តព្រះសីហនុ អាច​ទិញទំនិញ​តាម​វីងម៉ល​បានហើយ

ពិតជាលឿនមែន វីងម៉ល (WingMall) ពេលនេះ បានពង្រីកខ្លួនទៅដល់ខេត្តបាត់ដំបង កំពង់ចាម និងខេត្តព្រះសីហនុ ហើយអតិថិជននៅទីនោះអាច ធ្វើការកុម្ម៉ង់ទិញ អាហារ ផ្លែឈើ គ្រឿងទេស និងសម្ភារជាច្រើនតាម កម្មវិធីស្មាតហ្វូនវីង (Wing app) ជាមួយការផ្តល់ជូនប្រូម៉ូកូដដ៏ច្រើនសន្ធឹកសន្ធាប់។

ដើម្បីអបអរសាទរពីការគាំទ្រដ៏ខ្លាំងខ្លាពីសំណាក់អតិថិជន វីងម៉ល នឹងផ្តល់ជូន ប្រូម៉ូកូដ ២.៥ ដុល្លារអាមេរិក សម្រាប់ការកុម្ម៉ង់ទិញ ៣ ដង ដោយប្រើប្រាស់ ប្រូម៉ូកូដ ‘HELLOBTB’ សម្រាប់ខេត្តបាត់ដំបង ‘HELLOKPC’ សម្រាប់ខេត្តកំពង់ចាម, និង ‘HELLOSHV’ សម្រាប់ខេត្តព្រះសីហនុ។

លើសពីនេះទៅទៀតនោះ អតិថិជនទាំងអស់ អាចរីករាយជាមួយទំនិញនិងអាហារដ៏សំបូរបែបប្រចាំខេត្តនីមួយៗរួមទាំងទទួលបានការបញ្ចុះតម្លៃក្នុងហាងរហូតដល់ ៥០% រួមទាំងការដឹកជញ្ជូនដល់គេហដ្ឋានដោយឥតគិតថ្លៃថែមទៀត។

ការផ្តល់ជូនប្រូម៉ូកូដនេះ មានសុពលភាពចាប់ពីថ្ងៃទី៣ រហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១។
អតិថិជនវីងទាំងអស់អាចស្វែងរកវីងម៉លបានយ៉ាងងាយៗ ដោយគ្រាន់តែ ទាញយកកម្មវិធីស្មាតហ្វូនវីង(Wing Money App)ពី Play Store ឬ App Store បន្ទាប់មកទៀត ធ្វើការដំឡើងក្នុងទូរសព្ទដៃលោកអ្នកជាការស្រេច។

ដើម្បីទទួលបានព័ត៌មានពីការផ្តល់ជូនប្រូម៉ូកូដជាច្រើនរាល់ថ្ងៃ លោក លោកស្រីអាចចូលរួម គ្រុបតេ ឡេក្រាមរបស់វីងម៉ល តាមបណ្តាខេត្តនីមួយៗ រួមមាន WingMall Club BTB សម្រាប់ខេត្តបាត់ដំបង, WingMall Club KPC សម្រាប់ខេត្តកំពង់ចាម, និង WingMall Club SHV សម្រាប់ខេត្តព្រះសីហនុ៕

   

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង
turkce.yurtdisi-fx.comagario paper.io 2 agarioTürkiye’den İngiltere’ye eşya taşıma gebze evden eve nakliyat
zonguldak son dakika