×

ថៃ បង្ក្រាប​អ្នកក្លែង​ក្រដាសប្រាក់ ១០០ដុល្លារ និង​រឹបអូស​ម៉ាស៊ីន​ផលិតលុយ

ថៃ៖ ប៉ូលិសថៃ បានចាប់ខ្លួនស្ត្រីចំនួន ៤នាក់ពីបទផលិតនិង លក់ក្រដាសប្រាក់ដុល្លារក្លែងក្លាយ និងរឹបអូសបាន ក្រដាសប្រាក់ ១០០ដុល្លារក្លែងក្លាយប្រមាណ ៥ម៉ឺនសន្លឹក។

នាយឧត្តមសេនីយ៍ Damrongsak Kittiprapat អគ្គស្នងការរងនគរបាលជាតិថៃ បានថ្លែងថា ជនសង្ស័យឈ្មោះ Jirapat ជាជនសង្ស័យម្នាក់ ក្នុងចំណោមជនសង្ស័យទាំង ៤នាក់ ត្រូវបានចាប់ខ្លួននៅផ្ទះមួយ ក្នុងសង្កាត់ Bang Len នៃខេត្តនគរភ្នំ កាលពីថ្ងៃពុធ ទី៣ ខែវិច្ឆិកា ពីបទក្លែងបន្លំក្រដាសប្រាក់ និងក្រដាសប្រាក់ដុល្លារអាមេរិកក្លែងក្លាយចំនួន ៥០.០០០ ដុល្លារ។

ក្រដាសប្រាក់ក្លែងក្លាយ ត្រូវបានលក់នៅលើបណ្តាញសង្គម ហ្វេសប៊ុក ហើយអ្នកស៊ើបអង្កេត បានរកឃើញថា នាងគឺជាសមាជិកក្រុមក្មេងទំនើងក្លែងក្រដាសប្រាក់ដុល្លារអាមេរិក។

ប៉ូលីស បានចាប់ខ្លួនជនសង្ស័យជាស្ត្រី ៣នាក់ទៀត ឈ្មោះ Pachara, Orathai និង Sirinra ។

ឈ្មោះ Pachara និង Orathai បាននិយាយថា ឈ្មោះ Sirinrat បានជួលពួកគេឱ្យលក់ក្រដាសប្រាក់ក្លែងក្លាយ។ ឈ្មោះ Sirinrat បានសារភាព ហើយបាននិយាយថា ឈ្មោះ Jirapat បានធ្វើក្រដាសប្រាក់ក្លែងក្លាយសម្រាប់គាត់។ ប៉ូលិស បាននិយាយថា ពួកគេកំពុងតាមប្រមាញ់អ្នកផ្សំគំនិតផ្សេងទៀត៕

   

(ទស្សនាវីដេអូ)

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង