×

CBS Fanzone៖ សប្ដាហ៍នេះ Fan របស់ Man City គិតថា នឹង​ស៊ី Man Utd ប៉ុន្មានគ្រាប់? កុំភ្លេច​រង់ចាំ​ទស្សនា​យប់នេះ!

នៅសប្ដាហ៍នេះ កម្មវិធី CBS Fanzone នឹងធ្វើឱ្យកក្រើកទៀតហើយ ដោយសារ Fan របស់ Manchester City និង Manchester United នឹងត្រូវឡើងមកកាន់វេទិកាដើម្បីបោះពាក្យសម្ដីបង្អាប់បែបលេងសើចទៅវិញទៅមក មុននឹងជំនួបយក្សប្រចាំសប្ដាហ៍ទី១១ រវាងក្រុមទាំងពីរ នៅកីឡដ្ឋាន Old Trafford របស់ក្រុមបិសាចក្រហម។

ជួបគ្នាជាមួយពិធិករ និងពិធីការិនីដ៏ពូកែទាំងពីររូប និងវត្តមានរបស់លោក ហ៊ន ហុង ដែលជា Fan របស់ក្រុមបិសាចក្រហម Manchester United និងលោក ផែង សុភាឫទ្ធិ Fan របស់ក្រុមមេឃខៀវ Manchester City នាយប់ថ្ងៃព្រហស្បតិ៍ ទី៤ ខែវិច្ឆិកា ឆ្នាំ២០២១ ចាប់ពីម៉ោង ៩យប់តទៅ។

ពិធីករ និងពិធីការិនីរបស់កម្មវិធី CBS Fanzone នឹងមានសំណួរជីកឫសគល់ ក្លែមជាមួយការលេងសើច ការបោះពាក្យសម្ដីបង្អាប់ក្លិបគ្នាទៅវិញទៅមក និងរឿងរ៉ាវគួរឱ្យចាប់អារម្មណ៍ផ្សេងៗទៀត។
ជារៀងរាល់សប្ដាហ៍ កម្មវិធី CBS Fanzone នឹងព្យាយាមអញ្ជើញអ្នកគាំទ្ររបស់ក្លិបទាំងអស់នៅក្នុងក្របខណ្ឌ Premier League ដើម្បីមកជជែកពិភាក្សាពីប្រវត្តិនៃការគាំទ្ររបស់ពួកគាត់ និងឱ្យបញ្ចេញមតិទាក់ទងនឹងរឿងរ៉ាវផ្សេងៗរបស់ក្លិប ពីទម្រង់លេងរបស់ក្លិប កីឡាករដែលជា Idol របស់ពួកគាត់ ព្រមទាំងការទស្សន៍ទាយលទ្ធផលសម្រាប់ការប្រកួតជាដើម។

សូមជម្រាបជូនថា កម្មវិធី CBS Fanzone ចាក់ផ្សាយរៀងរាល់ថ្ងៃព្រហស្បតិ៍ ម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ MyTV និងមានចាក់ផ្សាយឡើងវិញនៅលើកញ្ចក់ទូរទស្សន៍ CTN រៀងរាល់ថ្ងៃសៅរ៍ ម៉ោង ២១:០០ – ២២:០០។

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។

បន្ថែមពីនេះ រាល់ការទស្សនាការប្រកួត Premier League ដែលផ្សាយបន្តផ្ទាល់ លោកអ្នកអាចទស្សនាបណ្ដើរ ឆាតលេងកម្សាន្តបណ្តើរ ប៉ុន្តែកុំភ្លេចដាក់រូបភាពរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នកនឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

 

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង