Review៖ កាន់តែជក់ចិត្តខ្លាំងឡើងជាមួយរឿងភាគបុរាណខ្មែរ “នគរមាស” ដែលនៅពេល រៀម ត្រលប់មកពីសមរភូមិវិញ បែរជាថែមទាំងនាំប្រពន្ធដែលជាកូនស្រីអតីតចៅពញានៅអាណាខេត្តភាគខាងលិចមកជាមួយបែបនេះ?
អប្សរ បានត្រឹមយំគ្រាំចិត្តមិនអាចធ្វើអ្វីបាន ត្បិតខ្លាចទំនាក់ទំនងរវាងនាង និងរៀម អាចនាំទុក្ខដល់គ្រួសារទាំងមូល ប្រសិនជំទាវ អមរា ទេវី ដឹង។ អ្នកណាមិនស្លុតចិត្ត នៅពេលដែលមនុស្សធ្លាប់ស្រលាញ់គ្នាខ្លាំង ថែមទាំងសន្យាថានឹងរៀបការជាមួយគ្នាក្រោយប្រទេសជាតិមានសុខសន្តិភាពឡើងវិញ ដល់ថ្នាក់ហ៊ានលះបង់កិត្តិយស តែចុងក្រោយអ្វីដែលបានរំពឹងទុកបានផ្លាស់ប្តូរទាំងស្រុង ធ្វើឱ្យបញ្ហារឹតតែស្មុគស្មាញមិនដឹងគួរដោះស្រាយយ៉ាងណា។
រឿងភាគបុរាណខ្មែរ “នគរមាស” មានផ្សាយជូនទស្សនានៅលើកញ្ចក់ទូរទស្សន៍ និងផេកផ្លូវការរបស់ CTN រៀងរាល់ថ្ងៃចន្ទ-ព្រហស្បតិ៍ វេលាម៉ោង៧យប់តទៅ។ ចង់ដឹងថា អប្សរ និងរៀម មានទុក្ខលំបាកប៉ុណ្ណា តោះទៅទស្សនារឿងភាគខ្មែរ “នគរមាស” ទាំងអស់គ្នា៕
(ទស្សនាវីដេអូ)