ឥណ្ឌា៖ អង្គការសុខភាពពិភពលោក (WHO) បាននិយាយកាលពីថ្ងៃពុធ ទី៣ ខែវិច្ឆិកា ឆ្នាំ២០២១ថា ខ្លួនបានអនុម័តសម្រាប់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដែលផលិតថ្នាំក្នុងប្រទេសឥណ្ឌា ដោយក្រុមហ៊ុន Bharat Biotech សម្រាប់ការប្រើប្រាស់ជាបន្ទាន់។
WHO បានបង្ហោះសារថា ក្រុមទីប្រឹក្សាបច្ចេកទេសរបស់ខ្លួន បានសម្រេចថា អត្ថប្រយោជន៍នៃវ៉ាក់សាំង Covaxin មានទំហំលើសពីហានិភ័យ ហើយថា វាបានបំពេញតាមស្តង់ដារបស់ WHO សម្រាប់ការការពារប្រឆាំងនឹងកូវីដ១៩។
ក្រុមអ្នកជំនាញការប្រឹក្សាយុទ្ធសាស្ត្ររបស់អង្គការសុខភាពពិភពលោក ក៏បានណែនាំឱ្យប្រើប្រាស់វ៉ាក់សាំង Covaxin ចំនួន ២ដូស ដោយមានចន្លោះពេល ៤ សប្តាហ៍ ក្នុងក្រុមអាយុចាប់ពី ១៨ ឆ្នាំឡើងទៅ។
វ៉ាក់សាំង Covaxin ត្រូវបានផ្តល់ការអនុញ្ញាតឱ្យប្រើប្រាស់ជាបន្ទាន់ នៅក្នុងប្រទេសឥណ្ឌាក្នុងខែមករា ដែលមានប្រសិទ្ធភាព ៧៨% ប្រឆាំងនឹងជំងឺកូវីដ១៩ធ្ងន់ធ្ងរ៕