ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ចំនួន ៨៣ នាក់ ក្នុងនោះ ករណីឆ្លងសហគមន៍ ៧៤ នាក់ និងអ្នកដំណើរពីបរទេស ៩ នាក់ ខណៈអ្នកជំងឺចំនួន ៩៦ នាក់ជាសះស្បើយ និងអ្នកស្លាប់ចំនួន ៦ នាក់ ក្នុងនោះ ៣ នាក់មិនបានចាក់វ៉ាក់សាំង។
សូមបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី៤ ខែវិច្ឆិកានេះ នៅទូទាំងប្រទេសកម្ពុជា បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩សរុបចំនួន ១១៨.៨៧០ នាក់ អ្នកជំងឺបានជាសះស្បើយសរុបចំនួន ១១៥.២០៧ នាក់ និងអ្នកស្លាប់សរុបចំនួន ២.៨១៣ នាក់៕