×

ស្ត្រីម្នាក់​ទទូច​មិនអង្គុយ​ក្បែរអ្នកដំណើរ​ម្នាក់ មិនបាន​ចាក់វ៉ាក់សាំង​ការពារ​កូវីដ១៩ រើសអើង​ចុះឡើង​ត្រូវបាន ពីឡុត បណ្តេញចេញ​ពី​យន្តហោះ

អង់គ្លេស៖ ខណៈពេលដែលវីរុសកូវីដ១៩ បានស្រាកស្រាន្តបន្តិចម្តងៗ គ្រប់វិស័យទាំងអស់បានចាប់ផ្តើមបើកដំណើរការឡើងវិញជាបណ្តើរៗ ជាពិសេសវិស័យទេសចរណ៍ដែលគ្រប់គ្នាទន្ទឹងរង់ចាំធ្វើដំណើរកម្សាន្តទៅក្រៅប្រទេស ក៏ដូចជាការបំពេញការងារជាដើមក៏កំពុងដំណើរការទៅយ៉ាងរលូនផងដែរ។

ទោះជាយ៉ាងណា វីដេអូមួយដែលកំពុងទទួលបានការចាប់អារម្មណ៍នៃជើងហោះហើរទៅទីក្រុងឡុងដ៏ ស្ត្រីម្នាក់បានធ្វើឱ្យការហោះហើរត្រូវពន្យារពេល ដោយសារគាត់បានទទូចសុំប្តូរកន្លែងអង្គុយដោយសារបុរសដែលអង្គុយជាប់គាត់មិនមានកាតវ៉ាក់សាំងកូវីដ១៩។

ទោះបីជាពហុនិកាព្យាយាមសម្របសម្រួលត្បិតមិនមានកន្លែងសេសសល់យ៉ាងណាក៏គាត់មិនយល់ព្រមដែរ ទីបំផុត ពីឡុត បានចូលខ្លួនមកដោះស្រាយឱ្យស្ត្រីរូបនោះគោរពសិទ្ធិអ្នកដទៃបើទោះជាគេបានចាក់វ៉ាក់សាំង ឬមិនបានចាក់ក៏ដោយ។ ចុងក្រោយ ពីឡុត រូបនោះបាននិយាយមួយម៉ាត់យ៉ាងខ្លីថា ប្រសិនជាមិនពេញចិត្តអាចចាកចេញពីយន្តហោះបាន ចង់ដឹងកាន់តែច្បាស់ តោះទៅទស្សនាវីដេអូទាំងអស់គ្នា៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង