×
ព័ត៌មានថ្មី
  1. តស៊ូគង់បានសម្រេច! ទីបំផុតចុងភៅ រតនៈ ធ្វើឱ្យសៀវភៅម្ហូបខ្មែរក្លាយជាសៀវភៅល្អបំផុតលើពិភពលោករហូតទទួលបានពានរង្វាន់អន្តរជាតិ
  2. ចំណងស្នេហ៍ ១១ឆ្នាំរវាង Daniel និង Kath កំពុងផ្ទុះខ្លាំងខណៈព័ស្តុតាងមួយចំនួនសង្ស័យតារាប្រុសរូបនេះមានជនទី ៣
  3. ធ្លាប់តែជាដៃគូសម្ដែង ស្រីឡាងត្រៀមប្រកួតទល់នឹងលោក ជាឡាយ និងសុវណ្ណនរា លើការចម្អិនម្ហូបក្នុងកម្មវិធី Chef Race by IZE នាថ្ងៃសៅរ៍សប្ដាហ៍នេះ
  4. ក្រោយភ្លៀងមេឃស្រលះ! ទីបំផុត Pat និងសង្សារក្មេងរបស់នាងភ្ជាប់ពាក្យជាមួយគ្នាជាផ្លូវការ
  5. បាន មុន្នីល័ក្ខ និង ដាភ្លេង នឹងមកបំពេអារម្មណ៍របស់ប្រិយមិត្តជាមួយបទចម្រៀងពីរោះៗក្នុងកម្មវិធី Bond for More Cambodia Night នៅយប់ថ្ងៃសុក្រសប្ដាហ៍នេះ

ស្ងាត់ៗ លេចចេញ comment របស់​តួអង្គ ចាន់ចាវ ប្រាប់​អ្នកគាំទ្រ​ថាមាន​កូនស្រីធំ​ពេញវ័យ

កម្សាន្ត៖ Kenny Ho ឬចាន់ចាវ ត្រូវបានអ្នកនិយមលេងបណ្តាញសង្គមចាប់អារម្មណ៍ថា លោកបានធ្វើការឆ្លើយតបអ្នកគាំទ្រម្នាក់នៅលើប្រព័ន្ធអ៊ិនធឺណិតពេលដែលត្រូវបានសួរថា ហេតុអ្វីលោកមិនទាន់រៀបការ? ពេលនោះ Kenny ក៏បានចូលឆ្លើយតបថា “ខ្ញុំមានកូនស្រីធំជាងអ្ននទៅទៀត”។

ពាក្យឆ្លើយតបមួយម៉ាត់បានធ្វើឱ្យគ្រប់គ្នាចាប់អារម្មណ៍ជាខ្លាំង ព្រោះតាំងពីដើមមកអ្នកណាៗក៏ដឹងដែរថា តារាប្រុសវ័យ៦២ឆ្នាំរូបនេះមិនទាន់រៀបការនោះទេ។ តាមមតិមួយចំនួនបាននិយាយថា Kenny អាចនឹងលួចរៀបការស្ងាត់ៗក៏ថាបាន។

រីឯមតិខ្លះបានលើកឡើងថា ការឆ្លើយតបនៃគណនីខាងលើ គឺជាចម្លើយក្លែងក្លាយប៉ុណ្ណោះ។ ទោះជាយ៉ាងណា សម្រាប់ការទាក់ទងទៅ Kenny ដោយផ្ទាល់នោះ មិនទាន់មានការបំភ្លឺពីសាមីខ្លួននៅឡើយ៕

  

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង