×

ពិតទេដែល​អតីត​សមាជិកក្រុម Jewelry ធ្លាប់​អូស​តារាចម្រៀង​ស្រីល្បី IU ចូលបន្ទប់ទឹក​ហើយ​វាយនាង?

កូរ៉េខាងត្បូង៖ ក្នុងកម្មវិធីប៉ុស្ថិ៍ទូរទស្សន៍ My Sister Is Shooting ភាគទី១៥ ដែលបានចាក់ផ្សាយកាលពីថ្ងៃទី០១ ខែវិច្ឆិកាកន្លងទៅ Seo In Young អតីតសមាជិកក្រុម Jewelry ក៏បានចូលរួមជាភ្ញៀវកិត្តិយសក្នុងកម្មវិធីនោះដែរ និងបានឆ្លៀតពេលបកស្រាយពាក្យចចាមអារ៉ាមទាក់ទងនឹងបញ្ហាដែលថា នាងធ្លាប់អូសតារាចម្រៀង IU ចូលបន្ទប់ទឹកដើម្បីវាយនាង។

Seo In Young បានបកស្រាយពាក្យចចាមអារ៉ាមនោះថា ប្រសិនជានាងចង់ធ្វើបែបនេះមែន នាងមិនចាំបាច់អូស IU ទៅវាយនៅបន្ទប់ទឹកឡើយ នាងអាចវាយនៅបន្ទប់រង់ចាំបាន។

គួរបញ្ជាក់ថា Seo In Young បានចាប់ផ្តើមប្រលូកក្នុងវិស័យសិល្បៈកាលពីឆ្នាំ២០០១ ក្នុងក្រុម Jewelry ដែលនាងមិនត្រឹមតែជាតារាចម្រៀងប៉ុណ្ណោទេ នាងក៏ជាតារាបង្ហាញម៉ូត តារាសម្តែង និងជាពិធីការិនីផងដែរ។

តារាស្រីកើតឆ្នាំ១៩៨៤ រូបនេះ ត្រូវបានគេដាក់រហ័សនាមឱ្យថា “បងធំ” ដោយសារចរិតចូលចិត្តត្រួតត្រាលើគេ។ បណ្តាសារព័ត៌មានបានធ្វើការចុះផ្សាយថា IU ជាសិស្សប្អូនចូលប្រលូកក្នុងវិស័យសិល្បៈឆ្នាំ២០០៨ មិនបានរាក់ទាក់ដាក់តារាស្រី Seo In Young ក្នុងកម្មវិធីប្រគំតន្ត្រីបានសមរម្យ ដែលនេះជាហេតុធ្វើឱ្យ Seo In Young អូស IU ចូលបន្ទប់ទឹកដើម្បីផ្តល់មេរៀនឱ្យខ្លះ។ ទោះជាយ៉ាងណា អ្នកទាំង២បានអះអាងថា នេះគ្រាន់តែជាពាក្យចចាមអារ៉ាមតែប៉ុណ្ណោះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង
turkce.yurtdisi-fx.comagario paper.io 2 agarioTürkiye’den İngiltere’ye eşya taşıma gebze evden eve nakliyat
zonguldak son dakika