×

អ្នកស្លា ប់​កើនដល់ ៣៦នាក់ ក្នុង​ការរលំបាក់​អគារ​កម្ពស់​២១ជាន់​នៅ​នីហ្សេរីយ៉ា

សេវាសង្គ្រោះបន្ទាន់ក្នុងតំបន់ បាននិយាយនៅថ្ងៃព្រហស្បតិ៍ ទី៤ ខែវិច្ឆិកា ឆ្នាំ២០២១ ថា ចំនួនអ្នកស្លាប់នៅក្នុងការរលំបាក់អគារខ្ពស់ នៅក្នុងទីក្រុង Lagos របស់ប្រទេសនីហ្សេរីយ៉ា បានកើនឡើងដល់ ៣៦ នាក់ហើយ។

អគារ ២១ជាន់នេះ កំពុងសាងសង់នៅពេលដែលវាបានរលំបាក់ កាលពី រសៀលថ្ងៃចន្ទកន្លងទៅ។ ការដួលរលំអគារ គឺជារឿងធម្មតានៅក្នុងទីក្រុង Lagos ដោយសារតែការប្រើប្រាស់សម្ភារមិនស្តង់ដា និងបទប្បញ្ញត្តិដែលធូររលុង។

កម្មករបាននិយាយថា អគារផ្ទះល្វែងខ្ពស់នេះ បាននិងកំពុងដំណើរការសាងសង់អស់រយៈពេលប្រហែលពីរឆ្នាំមកហើយ ហើយភ្លាមៗនោះគេមិនទាន់ដឹងថា បណ្តាលមកពីមូលហេតុអ្វីបានដួលរលំនោះទេ។

គួរជម្រាបថា ឧប្បត្តិហេតុបែបនេះ គឺជារឿងធម្មតានៅក្នុងទីក្រុង Lagos ដោយសារតែការអនុវត្តច្បាប់សំណង់មានភាពទន់ខ្សោយ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង