×

ការព្យាបាល​មេរោគ​អេដស៍ នឹង​ត្រូវបាន​សាកល្បង​លើ​អ្នកជំងឺ​នៅ​អាមេរិក

អាមេរិក៖ ការព្យាបាលដ៏មានសក្តានុពលសម្រាប់មេរោគអេដស៍ ដែលនឹងព្យាបាល មេរោគយ៉ាងមានប្រសិទ្ធភាព នឹងចាប់ផ្តើមការសាកល្បងលើមនុស្ស ក្នុងពេលឆាប់ៗនេះ។

នៅក្នុងខែកញ្ញា រដ្ឋបាលចំណីអាហារ និងឱសថអាមេរិក បានផ្តល់ការយល់ព្រមដល់ក្រុមហ៊ុន Excision Biotherapeutics ដើម្បីចាប់ផ្តើមធ្វើតេស្តការព្យាបាលមេរោគអេដស៍ ដែលត្រូវបានគេស្គាល់ថា EBT-101 លើអ្នកស្ម័គ្រចិត្ត ដែលមានផ្ទុកមេរោគអេដស៍។ បច្ចេកវិទ្យានេះ ត្រូវបានរកឃើញ នៅសាកលវិទ្យាល័យ Temple ក្នុងទីក្រុង Philadelphia ដោយប្រើប្រាស់ការកែសម្រួលហ្សែន ដើម្បីកាត់ចេញបំណែក DNA របស់មនុស្ស ដែលអ្នកស្រាវជ្រាវសង្ឃឹមថាវានឹងដំណើរការលើហ្សែនមេរោគអេដស៍ ដើម្បីបញ្ឈប់វាពីការបំប្លែងនៅក្នុងខ្លួន។

ការព្យាបាល នឹងធ្វើឡើងបែបទម្រង់ចាក់តែមួយដូស ដែលផ្តល់ដោយ IV ក្នុងរយៈពេលពីមួយទៅពីរម៉ោង។ បច្ចុប្បន្ននេះ មិនមានការព្យាបាលសម្រាប់មេរោគអេដស៍ទេ មធ្យោបាយដ៏មានប្រសិទ្ធភាពបំផុតក្នុងការគ្រប់គ្រងមេរោគ គឺការព្យាបាលដោយថ្នាំប្រឆាំងមេរោគអេដស៍ (ART) ដែលតម្រូវឱ្យប្រើថ្នាំច្រើនមុខជារៀងរាល់ថ្ងៃ។ ទស្សនាវដ្ដី Philadelphia បានរាយការណ៍ថា នៅក្នុងការសាកល្បងរបស់ក្រុមហ៊ុន Excision អ្នកចូលរួមនឹងបន្តប្រើថ្នាំ ART រយៈពេល ៣ខែ បន្ទាប់ពីទទួលបានថ្នាំ EBT-101 ហើយបន្ទាប់មកនឹងឈប់ប្រើថ្នាំ ART ។

អ្នកស្រាវជ្រាវបានរកឃើញថា ថ្នាំ EBT-101 មានប្រសិទ្ធភាពក្នុងការកាត់ចេញផ្នែកខ្លះនៃមេរោគអេដស៍ នៅក្នុងការសាកល្បងមុន នៅក្នុងសត្វព្រូនដែលមិនមែនជាមនុស្ស និងកោសិកាមនុស្សដាច់ដោយឡែកពីគេដោយមន្ទីរពិសោធន៍។

ទន្ទឹមនឹងការព្យាបាលរបស់ Excision ពេលនេះ ក្រុមហ៊ុន Moderna និងក្រុមហ៊ុន Johnson & Johnson ក៏កំពុងដំណើរការសាកល្បងលើមនុស្ស នូវប្រភេទវ៉ាក់សាំងការពារមេរោគ HIV ផងដែរ។ សេចក្ដីរាយការណ៍បានឱ្យដឹងថា វ៉ាក់សាំងរបស់ Johnson & Johnson បានបរាជ័យក្នុងការសាកល្បងជុំទីមួយរបស់ខ្លួន ដោយមិនអាចសម្រេចគោលដៅនៅក្នុងការកាត់បន្ថយហានិភ័យនៃការឆ្លងរហូតដល់ពាក់កណ្តាល តែមានប្រសិទ្ធភាពការការពារប្រហែល ២៥,២% ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង