×
ព័ត៌មានថ្មី
  1. តស៊ូគង់បានសម្រេច! ទីបំផុតចុងភៅ រតនៈ ធ្វើឱ្យសៀវភៅម្ហូបខ្មែរក្លាយជាសៀវភៅល្អបំផុតលើពិភពលោករហូតទទួលបានពានរង្វាន់អន្តរជាតិ
  2. ចំណងស្នេហ៍ ១១ឆ្នាំរវាង Daniel និង Kath កំពុងផ្ទុះខ្លាំងខណៈព័ស្តុតាងមួយចំនួនសង្ស័យតារាប្រុសរូបនេះមានជនទី ៣
  3. ធ្លាប់តែជាដៃគូសម្ដែង ស្រីឡាងត្រៀមប្រកួតទល់នឹងលោក ជាឡាយ និងសុវណ្ណនរា លើការចម្អិនម្ហូបក្នុងកម្មវិធី Chef Race by IZE នាថ្ងៃសៅរ៍សប្ដាហ៍នេះ
  4. ក្រោយភ្លៀងមេឃស្រលះ! ទីបំផុត Pat និងសង្សារក្មេងរបស់នាងភ្ជាប់ពាក្យជាមួយគ្នាជាផ្លូវការ
  5. បាន មុន្នីល័ក្ខ និង ដាភ្លេង នឹងមកបំពេអារម្មណ៍របស់ប្រិយមិត្តជាមួយបទចម្រៀងពីរោះៗក្នុងកម្មវិធី Bond for More Cambodia Night នៅយប់ថ្ងៃសុក្រសប្ដាហ៍នេះ

កម្លាំងទឹកចិត្ត​បងប្អូនខ្មែរ​នាំគ្នា​ជួយ​ថវិកា​តាម​លទ្ធភាព ក្រោយ​តារាកំប្លែង​ជើងចាស់​លោកតាសង់ស៊ីស​ប្រកាស​លក់ផ្ទះ​ដោះបំណុល

ភ្នំពេញ៖ កាលពីរសៀលថ្ងៃទី០២ ខែវិច្ឆិកា កន្លងទៅ អ្នកនាង សុន ស្រីពេជ្រ និងអ្នកនាង កាឆយ បានធ្វើការផ្សាយផ្ទាល់នៅលើគណនីបណ្តាញសង្គមច្រៀងរាំសប្បាយជុំគ្រួសារ និងឆ្លៀតពេលនោះប្រកាសលក់ផ្ទះ២ល្វែងក្នុងតម្លៃ២២ម៉ឺនដុល្លារ ដើម្បីយកប្រាក់ទៅសងបំណុលគេ។

គួររំឭកថា កាលពីឆ្នាំ២០២០កន្លងទៅ សមាជិក២នាក់ក្នុងគ្រួសារអ្នកសិល្បៈរូបនេះមានជំងឺធ្ងន់ធ្ងរដែលត្រូវចំណាយប្រាក់ព្យាបាលអស់ច្រើន រួមផ្សំនឹងត្រូវព្យាបាលលោកតាសង់ស៊ីសផងនោះ ទើបបំណុលបានកើនខ្លាំងរហូតដល់ជាង១០ម៉ឺនដុល្លារ។

ប៉ុន្តែគួរឱ្យស្តាយ ដែលការខិតខំប្រឹងប្រែងទាំងប៉ុន្មាននៅតែមិនអាចសង្គ្រោះជីវិតកូនប្រុសទាំងពីររបស់អតីតតារាកំប្លែងរូបនេះបានឡើយ ថែមទាំងលោកតាធ្លាក់ខ្លួនមិនអាចនិយាយបានដោយសារសម្ពាធឈាមបុកឡើងខ្ពស់។

បន្ទុកទាំងប៉ុន្មាន បានធ្លាក់លើតារាចម្រៀង សុន ស្រីពេជ្រ ជាអ្នករ៉ាប់រងទាំងអស់ ប៉ុន្តែក្រោយវិបត្តិកូវីដ១៩បានផ្ទុះឡើង នាងក៏ធ្លាក់ចំណូលតាមនោះដែរ ជាហេតុធ្វើឱ្យវិបត្តិហិរញ្ញាវត្ថុក្នុងគ្រួសារជាប់គាំងបែបនេះ។

ក្រោយធ្វើការអំពាវនាវប្រកាសលក់ផ្ទះ២ល្វែងដើម្បីយកប្រាក់ដោះបំណុលមក មហាជនជាច្រើនបើទោះជាមិនអាចជួយទិញផ្ទះ ក៏ពួកគេបាននាំគ្នាជួយជាថវិកាតាមសទ្ធាសម្រាប់លោកតាសង់ស៊ីសដែលពួកគេចាត់ទុកថា ជាការទិញពេលវេលាដែលលោកធ្លាប់ធ្វើឱ្យគ្រប់គ្នាសើចសប្បាយកន្លងមក។

សូមបញ្ជាក់ថា សម្រាប់ថវិកាដែលអ្នកនាង សុន ស្រីពេជ្រ ទទួលបានគិតត្រឹមយប់ម្សិលមិញនេះ បានចំនួនជាង៥ពាន់ដុល្លារ ពីកម្លាំងទឹកចិត្តសប្បុរសរបស់បងប្អូនខ្មែរដែលអាណិតស្រលាញ់លោកតាសង់ស៊ីស៕

 

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង