×

អនុប្រធានទី១ រដ្ឋសភា ទទួល​មរណភាព​ដោយ​រោគាពាធ

ភ្នំពេញ៖ លោកកិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល អាយុ ៧៩ឆ្នាំ អនុប្រធានទី១ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានទទួលមរណភាពហើយ ដោយរោគាពាធ នៅវេលាម៉ោង១០ និង៣០នាទីព្រឹក នាថ្ងៃទី ៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។
នេះបើយោងតាមប្រភពពីលោក ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា នៅព្រឹកថ្ងៃទី៥ ខែវិច្ឆិកានេះ។

សពលោកកិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល ត្រូវបានក្រុមគ្រួសារ សាច់ញាតិ រៀបចំធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា នៅគេហដ្ឋានស្ថិតនៅសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ៕

ដោយ៖ វង សុភ័ក្ត្រ

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង