×

កម្ពុជា បន្តរកឃើញ​អ្នកឆ្លង​កូវីដ១៩​ចំនួន ៧៨នាក់ ខណៈ​ជាសះស្បើយ​៨២នាក់ និង​ស្លា​ ប់៥នាក់ (៣នាក់​មិនបាន​ចាក់វ៉ាក់សាំង)

ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ចំនួន ៧៨ នាក់ ក្នុងនោះ ករណីឆ្លងសហគមន៍ ៦៨ នាក់ និងអ្នកដំណើរពីបរទេស ១០ នាក់ ខណៈអ្នកជំងឺចំនួន ៨២ នាក់ជាសះស្បើយ និងអ្នកស្លាប់ចំនួន ៥ នាក់ ក្នុងនោះ ៣ នាក់មិនបានចាក់វ៉ាក់សាំង។

សូមបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី៥ ខែវិច្ឆិកានេះ នៅទូទាំងប្រទេសកម្ពុជា បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩សរុបចំនួន ១១៨.៩៤៨ នាក់ អ្នកជំងឺបានជាសះស្បើយសរុបចំនួន ១១៥.២៨៩ នាក់ និងអ្នកស្លាប់សរុបចំនួន ២.៨១៨ នាក់៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង