×

ទីក្រុងប៉េកាំង បិទផ្លូវថ្នល់ សួនកុមារ ចំពេល​មានផ្សែង​អ័ព្ទខ្លាំង

ប៉េកាំង៖ ផ្លូវហាយវេ និងកន្លែងលេងនៅក្នុងសាលារៀន ក្នុងទីក្រុងប៉េកាំង ត្រូវបានបិទកាលពីថ្ងៃសុក្រ ទី៥ ខែវិច្ឆិកានេះ ដោយសារតែការបំពុលខ្លាំង ខណៈប្រទេសចិន បង្កើនការផលិតធ្យូងថ្ម។

មេដឹកនាំពិភពលោក បានប្រមូលផ្តុំគ្នា នៅប្រទេសស្កុតឡែនក្នុងសប្តាហ៍នេះសម្រាប់ការចរចា COP26 ក្នុងការទប់ស្កាត់ការប្រែប្រួលអាកាសធាតុ ទោះបីជាប្រធានាធិបតីចិន Xi Jinping បានធ្វើសុន្ទរកថាជាលាយលក្ខណ៍អក្សរជំនួសឱ្យការចូលរួមដោយផ្ទាល់ក៏ដោយ។

ប្រទេសចិន ដែលជាប្រទេសបញ្ចេញឧស្ម័នផ្ទះកញ្ចក់ដ៏ធំបំផុតរបស់ពិភពលោក បានបង្កើនទិន្នផលធ្យូងថ្ម បន្ទាប់ពីខ្សែសង្វាក់ផ្គត់ផ្គង់ក្នុងប៉ុន្មានខែថ្មីៗនេះ ត្រូវបានផ្ទុះឡើង ដោយវិបត្តិថាមពលដោយសារគោលដៅបញ្ចេញឧស្ម័នដ៏តឹងរ៉ឹង និងតម្លៃកំណត់ត្រានៃប្រេងឥន្ធនៈហ្វូស៊ីល។

អ័ព្ទដ៏ក្រាស់ បានគ្របដណ្តប់លើភាគខាងជើងនៃប្រទេសចិន កាលពីថ្ងៃសុក្រ នៅក្នុងតំបន់មួយចំនួន ដែលមានកម្ពស់ជាង ២០០ម៉ែត្រ។ នេះបើយោងតាមការព្យាករអាកាសធាតុ។

អាជ្ញាធរនៅទីក្រុងប៉េកាំង បានស្តីបន្ទោសការបំពុលលើ លក្ខខណ្ឌអាកាសធាតុមិនអំណោយផល និងការបំពុលក្នុងតំបន់ ខណៈសាលារៀន នៅក្នុងរដ្ឋធានី ដែលនឹងធ្វើជាម្ចាស់ផ្ទះកីឡាអូឡាំពិករដូវរងាក្នុងខែកុម្ភៈនេះ ត្រូវបានផ្អាកការរៀនសូត្រ និងសកម្មភាពក្រៅជាបណ្ដោះអាសន្ន៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង