×
ព័ត៌មានថ្មី
  1. 📲 ត្រឹមតែមួយប៉ព្រិចភ្នែក! ស្កេន QR Code ចុះឈ្មោះភ្លាម ក្លាយជាបេក្ខជនក្នុងកម្មវិធីលំដាប់ពិភពលោកភ្លែត! ក្មេងៗអាយុ ៨-១៣ ឆ្នាំ រួសរាន់ដាក់ពាក្យឥឡូវនេះ! 🍳✨
  2. ថ្ងៃអាទិត្យនេះ អាលីសា នឹងមកបញ្ចេញស្នាដៃធ្វើម្ហូបពិសេស ដឹងតែប្លែកមាត់ ប្លែកអារម្មណ៍ហ្មងជាមួយកម្មវិធី Cook & Chill by Cambodia Premium!
  3. យប់ថ្ងៃអាទិត្យនេះ Cook & Chill មានរឿងរ៉ាវដ៏កក់ក្ដៅចង់ចែករំលែក ក្នុងឱកាសទិវាសិទ្ធិនារី! 💐✨
  4. ចង់ដឹងអត់ថា បូរ៉ា MasterChef យកក្រូចថ្លុងមកច្នៃជាម្ហូបអីខ្លះក្នុងកម្មវិធី Cook & Chill នៅថ្ងៃអាទិត្យសប្ដាហ៍នេះ? 🍊🍽
  5. ឧកញ៉ា គិត ស៊ូឡា បរិច្ចាគថវិកាជាង ១,៥ លានដុល្លារ ជូនកាកបាទក្រហមកម្ពុជា សម្រាប់ទិវា ៨ ឧសភា ២០២៦

តោះបោះតង់ ផឹកតែ​ និយាយរឿង​ក្នុងចិត្ត​នៅ​ទឹកធ្លាក់អូរជាំ

បាត់ដំបង៖ រមណីយដ្ឋានទឹកធ្លាក់អូរជាំគឺជាតំបន់កម្សាន្តធម្មជាតិមួយកន្លែងស្ថិតនៅប៉ែកខាងលិចឆៀងខាងត្បូងនៃទីរួមខេត្តបាត់ដំបង មានចម្ងាយប្រមាណ ៨០គីឡូម៉ែត្រពីទីរួមខេត្តក្នុងភូមិអូរជាំលើ ឃុំកំពង់ល្ពៅ ស្រុកសំឡូត ដែលភ្ញៀវទេសចរ អាចធ្វើដំណើរតាមផ្លូវជាតិលេខ៥៧ទៅកាន់ស្រុកសំឡូតហើយឆ្ពោះទៅកាន់ទឹកធ្លាក់អូរជាំតែម្តង។

តំបន់កម្សាន្តមួយនេះ ត្រូវបានរកឃើញកាលពីឆ្នាំ២០០៧ និងត្រូវបានមន្ត្រីបរិស្ថាន និងសហគមន៍តំបន់ការពារធម្មជាតិអូរជាំ បានសហការគ្នារៀបចំផ្លូវចូលក្នុងរមណីយដ្ឋានដែលមានទឹកធ្លាក់កម្ពស់៣០ម៉ែត្រនេះ សម្រាប់ជាភាពងាយស្រួលដល់អ្នកដែលមានបំណងចង់ទៅកម្សាន្តទីនោះ។

សក្តានុពលនៃរមណីយដ្ឋានទឹកធ្លាក់អូរជាំ បានក្លាយជាទីកន្លែងធម្មជាតិមួយដែលបានទាក់ចិត្តភ្ញៀវទេសចរ ឱ្យទៅកម្សាន្តទីនោះដែលអាចបោះតង់សម្រាកលំហែ ទស្សនាចម្ការដំណាំ និងភ្លក់ផ្លែឈើរបស់អ្នកស្រុកទីនោះ ព្រមទាំងមានសេវាកម្មរៀបចំម្ហូបអាហារថែមទាំងផ្ទះស្នាក់នៅផងដែរ៕

 

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង