×

វ៉ាក់សាំង​សំខាន់ ៣ ប្រភេទ សមាជិក​គ្រួសារ​គួរតែ​ចាក់ឱ្យ​បាន​គ្រប់គ្នា

ការចាក់វ៉ាក់សាំងអាចការពារខ្លួនយើង និងសមាជិកក្នុងគ្រួសារពីជំងឺផ្សេងៗ។ អ្នកគ្រូពេទ្យ ពុំ ចន្ទ័ អនុប្រធានមណ្ឌលសុខភាពទទួលបន្ទុកចាក់វ៉ាក់សាំង នៅមន្ទីរពេទ្យបង្អែកស្រុកខ្សាច់កណ្ដាល បានលើកឡើងពាក្យស្លោក «ការពារប្រសើរជាងព្យាបាល» ដូចនេះគួរតែជ្រើសចាក់វ៉ាក់សាំង ៣ ប្រភេទ ដើម្បីការពារពីជំងឺធំៗទាំងនោះ៖

១- វ៉ាក់សាំងការពារជំងឺផ្ដាសាយ

វ៉ាក់សាំងប្រភេទនេះមិនថាក្មេងចាស់ ប្រុសស្រី ពិសេសស្ត្រីពពោះគួរតែចាក់ ព្រោះអាចការពារខ្លួនពីជំងឺផ្ដាសាយធំបាន ហើយអ្នកពពោះអាចការពារទាំងកូនក្នុងផ្ទៃថែមទៀតផង។

២- វ៉ាក់សាំងការពារជំងឺថ្លើមប្រភេទB

ទារកទើបកើតនឹងទទួលបានវ៉ាក់សាំងប្រភេទនេះ។ សម្រាប់មនុស្សធំ ត្រូវជ្រើសរើសយកការចាក់ថ្នាំបង្ការ ដើម្បីបញ្ឈប់ការចម្លងជំងឺរលាកថ្លើមប្រភេទ B វាមានសុវត្ថិភាព និងការពារយើងបានជាង ៩៥ ភាគរយដោយសារពេលចាក់វានិងបង្កើតអង់ទីក័រ។ យើងអាចចាក់ ២ ឬ ៣ ដងក្នុងរយៈពេល ៦ ខែ អាស្រ័យទៅលើអាយុរបស់យើង។

៣- វ៉ាក់សាំងការពារជំងឺមហារីកមាត់ស្បូន

សម្រាប់ក្មេងស្រីដែលមានអាយុចាប់ពី ៩ ឆ្នាំ ឡើងទៅគឺអាចនាំទៅចាក់វ៉ាក់សាំងប្រភេទនេះបាន ដើម្បីការពារមិនឱ្យកើតជំងឺមហារីកមាត់ស្បូន។ ក្មេងស្រីដែលមិនទាន់ឆ្លងកាត់ការរួមភេទប្រសិទ្ធិភាពថ្នាំសឹងតែ ១០០ ភាគរយ ហើយវ៉ាក់សាំងការពារជំងឺមហារីកមាត់ស្បូន និងជំងឺសិរមាន់អាចចាក់បានទាំងក្មេងប្រុស ព្រោះដើម្បីការពារការចម្លងពីបុរសទៅស្រ្តី៕

ប្រភព៖ Hellokrupet

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង