ហុងកុង៖ តួអង្គក្នុងរឿង យុទ្ធសិល្ប៍បងប្អូន១០នាក់ លោក Mat Yeung វ័យ៤០ឆ្នាំត្រូវបានតុលាការសម្រេចដាក់ពន្ធនាគាររយៈពេល១៨ថ្ងៃក្រោយស្រវឹងបើកបរបង្កគ្រោះថ្នាក់ចរាចរណ៍ និងត្រូវផ្អាកការបើកបររយៈពេល២ឆ្នាំ រួមជាមួយការពិន័យប្រាក់ ៣០០០ដុល្លារហុងកុងផងដែរ។
បន្ទាប់ពីគ្រោះថ្នាក់ចរាចរណ៍បានកើតឡើង ប៉ូលិសបានទៅដល់កន្លែងកើតហេតុ ប៉ុន្តែតារាប្រុសរូបនេះបានបដិសេដមិនវាស់ជាតិអាល់កុលឡើយ ដោយលោកបានប្រាប់ប៉ូលិសថា លោកមិនស្រួលខ្លួន និងសុំឱ្យប៉ូលិសជួយគ្រាទៅកន្លែងរង់ចាំឡានពេទ្យមកទទួល។
នៅពេលបញ្ជូនទៅដល់មន្ទីរពេទ្យ តារាសម្តែងរូបនេះនៅតែបដិសេដមិនព្រមតេស្តរកជាតិអាល់កុល ដោយបានប្រែមកនិយាយថា គ្រោះថ្នាក់ចរាចរណ៍នេះបង្កឡើងដោយសារលោកអត់ងងុយ និងបាត់បង់ការចងចាំបន្ទាប់ពីមានគ្រោះថ្នាក់ចរាចរណ៍។
គួរបញ្ជាក់ដែរថា គ្រោះថ្នាក់នេះមិនមានប៉ះពាល់អាយុជីវិតនរណាឡើយ ប៉ុន្តែក៏មិនមែនជាលើកទីមួយឡើយដែលតារាប្រុសរូបនេះបានបំពានច្បាប់ និងត្រូវផាកពិន័យ មិនត្រឹមតែប៉ុណ្ណោះលោកថែមទាំងបង្កជម្លោះដោយវាយសន្តិសុខ និងបទល្មើសជាច្រើនករណីទៀតកន្លងមកទៀតផង៕