×

មានរឿងអី​អ៊ីចេះ​បានជា ថេត ហ៊ានយក​កាំបិត​គំរាម​ព្រះរាជា​បែបនេះ?

កម្សាន្ត៖ ជាស្តេចគ្រងរាជសម្បត្តិគឺមានតួនាទីមើលថែមន្ត្រី និងប្រជារាស្ត្ររបស់ខ្លួនឱ្យបានល្អ ប៉ុន្តែពេលនេះ ថេត បែរជាបានជួបរឿងចម្លែកមិនដែលឭពីមុនមកដោយនៅនគរមួយបែរមានស្តេចកំណាចសម្លាប់មន្ត្រីរបស់ខ្លួនមិនមានមូលហេតុទៅវិញ។

មន្ត្រីដែលត្រូវបានស្តេចអង្គនោះកោះហៅឱ្យទៅយាមព្រះរាជវាំងសហើយ មន្ត្រីនោះប្រាកដជាគ្មានជីវិតបានត្រលប់ទៅផ្ទះវិញឡើយ ដោយត្រូវស្លាប់ក្រោមព្រះខ័នរបស់ទ្រង់ទាំងអស់។ ដោយចង់ដឹងមូលហេតុពិតប្រាកដថា ហេតុអ្វីស្តេចអង្គនោះធ្វើបែបនេះចំពោះមន្ត្រីខ្លួន ថេត បានស័គ្រ្មចិត្តទៅជំនួសមន្ត្រីមួយរូបដែលខ្លួនបានឆ្លងកាត់ផ្ទះលោកសុំទឹកផឹកក្រោយធ្វើដំណើរផ្លូវឆ្ងាយ។

មិនដឹងថា ថេត នឹងដោះស្រាយរឿងមួយនេះដោយរបៀបណា នៅពេលដែលខ្លួនមិនមែនជាអ្នកស្រុកក្នុងព្រះនគរនោះ និងមិនដែលស្គាល់មន្ត្រីរូបនោះផង តែបែរជាលោកហ៊ានប្រថុយជីវិតចូលក្នុងរាជវាំងជំនួសទៅវិញ ដោយសារហេតុផលតែមួយគត់គឺ ចង់ដឹងមូលហេតុ។ ចង់ដឹងថា ថេត នឹងធ្វើបែបណាទៅលើព្រះរាជា កុំភ្លេចតាមដានទស្សនារឿង “សុភាសិត៣០តម្លឹង” ចាក់ផ្សាយរៀងរាល់ថ្ងៃសៅរ៍-អាទិត្យ វេលាម៉ោង៧យប់នៅCTN៕

(ទស្សនាវីដេអូ)

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង