អាមេរិក៖ តារាចម្រៀងអាមេរិក Selena Gomez បានក្លាយជាទីចាប់អារម្មណ៍របស់មហាជនជាច្រើនឱ្យក្រឡេកភ្នែកមើលនាងគ្រប់គ្នា ដែលនេះមិនមែនដោយសារព្រោះនាងជាតារាចម្រៀងល្បីប៉ុណ្ណោះទេ ប៉ុន្តែការផ្លាស់ប្តូររូបរាងថ្មីរបស់នាង បានធ្វើឱ្យតារាស្រីវ័យ២៩ឆ្នាំរូបនេះក្លាយជាទីចាប់អារម្មណ៍កាន់តែខ្លាំងឡើងក្នុងកម្មវិធីបញ្ចុះតម្លៃគ្រឿងសម្អាងដែលជាម៉ាករបស់នាងនៅទីក្រុងញូយ៉ក សហរដ្ឋអាមេរិក។
Selena ដែលធ្លាប់ជាមនុស្សបាក់ទឹកចិត្តធ្ងន់ធ្ងរ ដល់ថ្នាក់ចូលមន្ទីរពេទ្យ ពេលនេះនាង ជាសះស្បើយហើយជាមួយការផ្លាស់ប្តូររបៀបតុបតែងកាន់តែប្លែក ដែលនាងបានលេងម៉ូតសក់ខ្លីត្រឹមក មើលទៅពិតជាក្មេងជាងវ័យ រួមជាមួយទឹកមុខស្រស់ស្រាយផងដែរ។
អ្នកគាំទ្រក៏បានចាប់អារម្មណ៍ថា ក្នុងកម្មវិធីនេះដែរ នាងមិនបានស្លៀកឈុតរ៉ូបដូចធ្លាប់ចូលរួមកម្មវិធីសព្វដងឡើយ ពោលគឺសម្លៀកបំពាក់សាមញ្ញធម្មតា ដែលទោះជាយ៉ាងណា នាងនៅតែទាក់ទាញរាយមន្តស្នេហ៍មិនស្ទើរឡើយ៕