×

សម្ដេចតេជោ ហ៊ុន សែន៖ អគារទីស្តីការ​ក្រសួង​មហាផ្ទៃថ្មី ចំណាយ ថវិកា ប្រហែល​៦០លានដុល្លារ

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា អគារទីស្តីការក្រសួងមហាផ្ទៃថ្មីបានចំណាយថវិកាសាងសង់ប្រមាណ ជាង៦០លានដុល្លារ ដែលនឹងធ្វើពិធីចុះបឋមសិលាសាងសង់ នៅទីតាំងចាស់ នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។

ក្នុងពិធីបើកសម្ពោធអគារទីស្តីការក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ នាព្រឹកថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១នេះ សម្តេចតេជោនាយករដ្ឋមន្រ្ដីបានបន្ថែមថា បើតាមសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃបានឱ្យដឹងថា នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ ខាងមុខ នឹងធ្វើពិធីបញ្ចុះបឋមសិក្សាធ្វើក្រសួងមហាផ្ទៃថ្មី ដែលចំណាយថវិកាអស់ ប្រមាណ ជាង៦០លានដុល្លារ។

សម្តេចតេជោបានបញ្ជាក់ទៀតថា៖ “យើងមានថវិការួចទៅហើយ ដើម្បីសាងសង់ពី ព្រោះដល់ពេលដែលយើងត្រូវមានកន្លែងធ្វើការ។ ចំណុចនេះ យើងទាំងអស់គ្នាបានមើល ឃើញ បានដឹងអំពីដំណើរវិវត្តន៍របស់ជាតិ នៅពេលដែលយើងចូលមកដល់ ភ្នំពេញតើ យើងមានអ្វីខ្លះ។សម្រាប់ក្រសួង ដែលកាន់កាប់ក្រសួងចាស់ ក្នុងនោះ មានក្រសួង ការពារ ជាតិ ក្រសួងការបរទេសជាដើម”៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង