ភ្នំពេញ៖ អមរា ទេវី ក្នុងរឿងភាគខ្មែរ នគរមាស កំពុងក្លាយជាតួអង្គមួយរូបដែលទស្សនិកជនចាប់អារម្មណ៍ខ្លាំងត្បិតក្នុងរឿងនាងគឺជាប្រពន្ធស្របច្បាប់របស់ រៀម ដែលជាហេតុធ្វើបញ្ហាចម្រូងចម្រាសកើតឡើងកាន់តែស្មុគស្មាញឡើង។
ក្រឡេកមើលពីជីវិតពិតវិញ ជំទាវអមរា ទេវី មានឈ្មោះពិតថា ពៅ សុវណ្ណម៉ារីតា មានអាជីពការងារជាបាហុនិកាដ៏ស្រស់ស្អាតមួយរូបដែលមានបទពិសោធការងារលើយន្តហោះយ៉ាងស្ទាត់ជំនាញ។ ទន្ទឹមនឹងមានអាជីពដែលនារីភាគច្រើនប្រាថ្នាចង់ធ្វើហើយនោះ ម៉ារីតា ក៏បានឆ្លៀតពេលវេលាប្រលូកក្នុងសិល្បៈផងដែរ ដែលវត្តមាននាងក្នុងរឿងភាគបុរាណខ្មែរ នគរមាស បានធ្វើឱ្យមហាជនចាប់អារម្មណ៍លើតារាស្រីថ្មីថ្មោងនេះជាខ្លាំង។
ចង់ដឹងថា សមត្ថភាពសម្តែងរបស់បាហុនិការូបនេះ មានភាពប៉ិនប្រសប់ដល់កម្រិតណា កុំភ្លេចរង់ចាំតាមដានរឿង “នគរមាស” ទាំងអស់គ្នា ចាក់ផ្សាយនៅ CTN រៀងរាល់ថ្ងៃចន្ទ-ព្រហស្បតិ៍ វេលាម៉ោង៧យប់តទៅ៕