×

តារាស្រីចិន​ម្នាក់ ជះកំហឹង​ដាក់​ក្រុមការងារ​ដោយសារ​មិនអាចបញ្ចប់​ការថត​ទាន់ពេលវេលា ដើម្បី​នាងណាត់ជួប​មិត្តប្រុស

កម្សាន្ត៖ តារាសម្តែង និងជាតារាចម្រៀងវ័យ ៤៧ឆ្នាំ Zhou Xun ត្រូវបានមហាជនចែកចាយវីដេអូមួយ បង្ហាញពីអាកប្បកិរិយាខឹងសម្បារជាមួយក្រុមការងារ ដែលពេលនោះ នាងកំពុងថតរូបសម្រាប់ផ្សព្វផ្សាយ ប៉ុន្តែដោយសារការងារមិនអាចបញ្ចប់ទៅទាន់ពេលវេលា ជាហេតុធ្វើឱ្យនាងខកម៉ោងទៅជួបមិត្តប្រុស។

Zhou Xun បានអង្គុយស្ងាបច្រើនលើកច្រើនសា និងកាន់តែអស់ភាពអត់ធ្មត់រហូតមានការឈ្លោះប្រកែកជាមួយក្រុមការងារទៀតផង ក្រោយមកនាង ក៏បានដើរចេញឡើងរថយន្តបើកចេញទៅបាត់។ តារាស្រីរូបនេះ ត្រូវបានប្រទះឃើញអង្គុយញ៉ាំអាហារពេលល្ងាចជាមួយមិត្តប្រុសផងដែរ។

យោងតាមសារព័ត៌មានក្នុងស្រុកបានឱ្យដឹងថា កាលពីសប្តាហ៍មុនប្រទះឃើញតារាស្រីរូបនេះកាន់ដៃមិត្តប្រុសនាងដើរចូលសណ្ឋាគារទៀតផង៕

  

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង