យោងតាមលិខិតរបស់រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាករ ជូនចំពោះប្រធានមន្ទីរអប់រំ រាជធានី ខេត្ត ថា៖ ដោយអនុវត្តតាមអនុសាសន៍របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្រសួងស្នើសូមដល់គ្រឹះស្ថានមត្តេយ្យសិក្សាគ្រប់ប្រភេទ (មត្តេយ្យសិក្សា សាធារណៈ មត្តេយ្យសិក្សាឯកជន និងមត្តេយ្យសហគមន៍) និងសេវាអប់រំកុមារតូច ត្រូវពន្យារពេលសម្រាប់ ដំណើរការរៀន និងបង្រៀនដោយផ្ទាល់នៅតាមគ្រឹះស្ថានសិក្សា។
លិខិតរបស់លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ បានបន្តថា បន្ទាប់ពីកុមារអាយុ ៥ឆ្នាំបានចាក់វ៉ាក់សាំងការពារកូវីដ១៩រួច ក្រសួងនឹងចេញលិខិតអនុញ្ញាតឱ្យគ្រឹះស្ថានសិក្សាបើកបង្រៀនសម្រាប់កុមារអាយុ៥ឆ្នាំ៕