ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ ផេកបណ្តាញសង្គម ក្រុមសិល្បៈយុវជនល្ខោនខោល និងរបាំបុរាណជំនាន់ថ្មី បានប្រកាសជូនដំណឹងសម្រាប់អ្នកមានចំណាប់អារម្មណ៍ចង់ហាត់រាំរបាំល្ខោនខោល ដោយបង្ហាត់បង្រៀនរបាំល្ខោនខោល ដោយឥតគិតថ្លៃសាជាថ្មី ដើម្បីពង្រីកវិស័យផ្នែករបាំបុរាណមួយនេះឱ្យនៅគង់វង្ស និងមានអ្នកជំនាន់ក្រោយអាចបន្តវេនបានជានិរន្តរ៍។
ការចែករំលែកមួយនេះ ទទួលបានការគាំទ្រជាខ្លាំងពីសំណាក់បងប្អូនខ្មែរ ដោយមានទាំងអ្នកសួរព័ត៌មានជាច្រើននាក់ ក៏ដូចជាការចែករំលែកតគ្នាជាបន្តបន្ទាប់ផងដែរ។ ដូចនេះ សម្រាប់អ្នកដែលមានចំណាប់អារម្មណ៍លើរបាំមួយនេះអាចចុះឈ្មោះចូលរួមទាំងអស់គ្នា ឬអាចទាក់ទងទៅកាន់ផេក ឬតាមរយៈលេខទូរសព្ទលើផ្ទាំងផ្សព្វផ្សាយ ដើម្បីទទួលបានព័ត៌មានលម្អិត៕