×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

លោក Ole នឹង​បន្តដឹកនាំ Manchester United ទៅកាន់ Watford ក្រោយ​ម្ចាស់ក្លិប​ប្រកាន់​ជំហដដែល

លោក Ole Gunnar Solskjaer នឹងមកដឹកនាំក្រុមបិសាចក្រហម Manchester United សម្រាប់ការប្រកួតបន្ទាប់ ទល់នឹង Watford បន្ទាប់ពីការសម្រាកអន្តរជាតិ ដោយក្លិបនៅថ្ងៃអាទិត្យ មិនបានផ្លាស់ប្តូរជំហរបស់ខ្លួន បើទោះបីជាចាញ់ក្រុមមេឃខៀវ Manchester City ដោយលទ្ធផល ២-០ ក៏ដោយ។

ការចាញ់នៅទឹកដី Old Trafford ទល់នឹងក្រុមម្ចាស់ជើងឯក Premier League កាលពីថ្ងៃសៅរ៍ បានកើតឡើង ក្រោយពីការបរាជ័យយ៉ាងអាម៉ាសក្រោមថ្វីជើងក្រុម Liverpool ដោយលទ្ធផល ៥-០ ក្នុងការប្រកួតមុនដែលធ្វើឡើងនៅក្នុងផ្ទះរបស់ក្រុមបិសាចក្រហម។

សារព័ត៌មានល្បី Guardian បានអះអាងថា មិនមានការចង្អុលបង្ហាញណាមួយពីលោក Joel Glazer ដែលជាសហប្រធានដែលគ្រប់គ្រងក្លិបនោះទេ ថា ក្លិបនឹងដកលោក Ole ចេញពីតំណែងនោះឡើយ ប៉ុន្មានម៉ោងក្រោយការប្រកួតនោះ។

បន្ទាប់ពីការឈ្នះរបស់ Man City លោក Solskjaer បាននិយាយថា កូនក្រុមរបស់លោក នឹងតែប្រតិកម្មដូចជា “សត្វកំពុងរងរបួស” នៅទឹកដីរបស់ Watford នៅថ្ងៃទី២០ ខែវិច្ឆិកា។ អ្នកចាត់ការ វ័យ៤៨ឆ្នាំរូបនេះ នឹងបន្តធ្វើដំណើរជាមួយពួកគេទៅកាន់កីឡដ្ឋាន Vicarage Road ។

ជ័យជម្នះលើក្រុម Tottenham Hotspur កាលពីថ្ងៃសៅរ៍ សប្តាហ៍មុន គឺជាជ័យជម្នះតែមួយគត់របស់ Man Utd ក្នុងក្របខណ្ឌ Premier League ក្នុងរយៈពេល ៥ សប្តាហ៍ ហើយពួកគេធ្លាក់ទៅចំណាត់ថ្នាក់លេខ៦ តាមពីក្រោយក្រុមកំពូលតារាង Chelsea ចំនួន ៩ពិន្ទុ។

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។

សូមជម្រាបជូនថា កម្មវិធី CBS Fanzone ចាក់ផ្សាយរៀងរាល់ថ្ងៃព្រហស្បតិ៍ ម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ MyTV និងមានចាក់ផ្សាយឡើងវិញនៅលើកញ្ចក់ទូរទស្សន៍ CTN រៀងរាល់ថ្ងៃសៅរ៍ ម៉ោង ២១:០០ – ២២:០០។

កុំភ្លេចណា ទស្សនាការប្រកួតដ៏ជក់ចិត្តបណ្តើរ ឆាតលេងកម្សាន្តបណ្តើរ ប៉ុន្តែកុំភ្លេចដាក់រូបភាពរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នកនឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង