×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

ក្លិបថា វាមិន​សមហេតុផល​ទេ ដែល Lionel Messi យក​កុងត្រា​មក​ការទាមទារទៅលេង​ឱ្យ​អាហ្សង់ទីន

Lionel Messi ត្រូវបានរាយការណ៍ថា បានទាមទារឱ្យក្លិបមើលកិច្ចសន្យា នៅក្នុងកិច្ចព្រមព្រៀងជាមួយ Paris Saint-Germain ។

បើយោងតាមលោក Leonardo នាយកផ្នែកកីឡារបស់ PSG ថា ក្លិបមិនយល់ស្រប នឹងជម្រើសរបស់ Messi ក្នុង ការចូលរួមជាមួយក្រុមជម្រើសជាតិអាហ្សង់ទីន សម្រាប់ការសម្រាកអន្តរជាតិទេ។

Messi បានមកដល់រដ្ឋធានីរបស់ប្រទេសបារាំង ក្នុងរដូវក្តៅ ក្នុងការផ្ទេរដោយគ្មានតម្លៃខ្លួន ពីក្លិប Barcelona នៅ La Liga ។ ទោះជាយ៉ាងណា តារាឆ្នើមសញ្ជាតិអាហ្សង់ទីន វ័យ ៣៤ ឆ្នាំរូបនេះ ត្រូវបានគេរាយការណ៍ថា បានដាក់បញ្ចូលលក្ខខណ្ឌមួយ នៅក្នុងកិច្ចសន្យាជាមួយ PSG ដែលអនុញ្ញាតឱ្យគាត់ផ្តល់អាទិភាពដល់ការប្រកួតសម្រាប់ប្រទេសកំណើតរបស់គាត់។

យោងតាមរបាយការណ៍ Messi ចង់លេងនៅប្រទេសអាហ្សង់ទីន មុនការប្រកួត World Cup 2022 នៅប្រទេសកាតារ ដោយមិនបង្កបញ្ហារវាងក្លិប និងប្រទេសកំណើតរបស់គេ។

ម្ចាស់ពានរង្វាន់ Ballon d’Or ៦សម័យរូបនេះ បានខកខានការប្រកួតដែលស្មើគ្នារវាង PSG ជាមួយ RB Leipzig ក្នុងក្របខណ្ឌ Champions League និងការឈ្នះលើក្រុម Bordeaux នៅក្របខណ្ឌ Ligue 1 ដោយសាររបួសជង្គង់។

លោក Leonardo មិនគាំទ្រគំនិតរបស់ Messi និងកីឡាករ Leandro Paredes ដែលចង់ធ្វើដំណើរទៅបំពេញកាតព្វកិច្ចអន្តរជាតិ ក្នុងអំឡុងពេលសម្រាកអន្តរជាតិ នាខែវិច្ឆិកានេះទេ។

គាត់បានប្រាប់សារព័ត៌មានបារាំងថា៖ “យើងមិនយល់ព្រមក្នុងការអនុញ្ញាតឱ្យកីឡាករម្នាក់ទៅដោយការជ្រើសរើស ដែលមិនមានស្ថានភាពល្អប្រសើរ ឬអ្នកដែលស្ថិតក្នុងដំណាក់កាលនៃការត្រឡប់ពីរបួសនោះទេ។”

“វាមិនសមហេតុផលទេ ហើយស្ថានភាពទាំងនេះ សមនឹងទទួលបានកិច្ចព្រមព្រៀងពិតប្រាកដជាមួយ FIFA។”

មិត្តរួមក្រុមអាហ្សង់ទីន Paredes របស់ Messi បានអវត្តមានសម្រាប់ PSG ចាប់តាំងពីខែតុលា ដោយសាររបួសភ្លៅ ប៉ុន្តែគេនឹងទាក់ទងជាមួយអតីតប្រធានក្រុម Barcelona សម្រាប់កាតព្វកិច្ចអន្តរជាតិ។

ក្រុមគ្រូពេទ្យរបស់ប្រទេសអាហ្សង់ទីន នឹងវាយតម្លៃទាំង Messi និង Paredes មុនពេលការប្រកួតជម្រុះ World Cup ជាមួយអ៊ុយរុយហ្គាយ និង ប្រេស៊ីល៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង