×
ព័ត៌មានថ្មី
  1. «សមរភូមិសំណើច» ទីបំផុតកំពូលបុគ្គលិករបស់ក្រុមផ្ការីកគ្រប់រដូវបានស្គាល់ជាតិជិះឧទ្ធម្ភាគចក្រហើយ!
  2. នេះគ្រាន់តែជាការតេស្តដំបូងប៉ុណ្ណោះ! កម្លាំងគោជល់ ដែលឧបត្ថម្ភផ្ដាច់មុខដោយ Red Bull សន្យាថានឹងមានវិញ្ញាសាកាន់តែប្លែកនៅវគ្គបន្ទាប់!
  3. ត្រឡប់ទៅមើលវិធីវិចអន្សម ពីកម្មវិធី MasterChef Cambodia រដូវកាលទី៣ នាឱកាសពិធីបុណ្យចូលឆ្នាំខ្មែរនេះ
  4. Judge Jessica បង្ហាញវីឌីអូខ្លីនាំ​ឱ្យ Fan Fan កម្មវិធី MasterChef Cambodia រំភើបថែមមួយកម្រិតទៀតក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរ
  5. ក្រោយបញ្ចប់ការដាក់ពាក្យ ការប្រកួតកម្លាំងដ៏អស្ចារ្យតែមួយគត់នៅកម្ពុជា “កម្លាំងគោជល់” ដែលឧបត្ថម្ភផ្ដាច់មុខដោយ Red Bull Power នឹងមកដល់លើកញ្ចក់ទូរទស្សន៍ CTN ក្នុងពេលឆាប់ៗខាងមុខ

ភ្នំពេញ និង​បណ្ដាខេត្ត​នានា អាច​ចុះត្រជាក់​ដល់​២០-២១អង្សាសេ ក្នុង​សប្ដាហ៍នេះ

យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា ចាប់ពីថ្ងៃទី១០ដល់ ១៦ ខែវិច្ឆិកា ឆ្នាំ២០២១ ព្រះរាជាណាចក្រកម្ពុជានឹងទទួលនូវឥទ្ធិពលពីជើងនូវទ្រនុងសម្ពាធខ្ពស់ចិនប្រសព្វ នឹងជ្រលងសម្ពាធទាបប៉ាស៊ីហ្វិកទូលពីក្រោមឡើងលើ ។

ស្ថានភាពបែបនេះនឹងធ្វើឱ្យ បណ្តាខេត្តនៅតំបន់វាលទំនាបកណ្ដាល រួមទាំងរាជធានីភ្នំពេញ នឹងមានសីតុណ្ហភាពអប្បបរមា ពី ២១-២៣ °C សីតុណ្ហភាពអតិបរមា ពី ២៧-២៩ °C អាចនឹងមានភ្លៀង ផ្គរ រន្ទះ ក្នុងកម្រិតពីខ្សោយ ទៅច្រើន ពិសេសនៅខេត្តស្វាយរៀង ព្រៃវែង កណ្តាល តាកែវី កំពង់ធំ កំពង់ស្ពឺ កំពង់ឆ្នាំង និងរាជធានីភ្នំពេញ ។

សម្រាប់បណ្តាខេត្តដាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន សីតុណ្ហភាពអប្បបរមា មានពី ២០-២២ ºC សីតុណ្ហភាពអតិបរមា មានពី ២៨-៣០ °C អាចនឹងមានភ្លៀងផ្គរ រន្ទះ ក្នុងកម្រិតពីខ្សោយ ទៅបង្គួរ ពិសេសនៅខេត្តក្រចេះ ត្បូងឃ្មុំ និងកំពង់ចាម ។

ជាមួយគ្នានេះ តំបន់មាត់សមុទ្រ អាចនឹងមានសីតុណ្ហភាពអប្បបរមា ពី ២១-២៣ °C សីតុណ្ហភាពអតិបរមា មានពី ២៨-៣០ ºC អាចនឹងមានភ្លៀងផ្គរ រន្ទះ ក្នុងកម្រិតពីខ្សោយ ទៅបង្គួរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង