×
ព័ត៌មានថ្មី
  1. «សមរភូមិសំណើច» សប្ដាហ៍នេះ ការប្រកួតដ៏សំខាន់ ក្រុមផ្ការីកត្រៀមចូលសមរភូមិលើទីលាន ដើម្បីសម្រេចជោគវាសនារបស់ក្លិប
  2. លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំជំនួបពិភាក្សាដាច់ដោយឡែកមួយជាមួយនឹងសមាជិកសកម្មរបស់សមាគមសិល្បករខ្មែរ ជុំវិញដំណើរវិវត្តន៍ការងាររយៈពេល១ឆ្នាំ
  3. កម្មវិធីកម្លាំងគោជល់ ឧបត្ថម្ភផ្ដាច់មុខដោយ Red Bull លាតត្រដាងបេក្ខភាពឈានទៅវគ្គបន្ទាប់ 15 នាក់ដំបូង ខណៈអ្នកជាប់នឹងត្រូវបង្ហាញជាបន្តបន្ទាប់
  4. ស្ទូឌីយោ Camwood នៃក្រុមហ៊ុន CBS និង The Studio ចុះអនុស្សរណៈនៃការយោគយល់គ្នាដើម្បីបើកដំណើរការផលិតកម្មភាពយន្ត និងកម្មវិធីទូរទស្សន៍អន្តរជាតិនៅកម្ពុជា
  5. វិញ្ញាសាដែលមិនមែនជាការចម្អិនក្នុងផ្ទះបាយ MasterChef Cambodia

សូមប្រយ័ត្ន! ក្រសួងបញ្ជាក់ថា មកទល់​ពេលនេះ មិនទាន់​មាន​ក្រុមហ៊ុន​នាំចូល​ថ្នាំគ្រាប់ព្យាបាល​កូវីដ១៩ Molnupiravir នៅឡើយ

ភ្នំពេញ៖ ក្រសួងសុខាភិបាលនៅព្រឹកថ្ងៃអង្គារ ទី៩ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានជូនដំណឹងថា ថ្នាំគ្រាប់ព្យាបាលជំងឺកូវីដ១៩ ប្រភេទ Molnupiravir ដែលក្រសួងសុខាភិបាលបានអនុម័តឱ្យប្រើប្រាស់ក្នុងលក្ខខណ្ឌបន្ទាន់ កាលពីពេលថ្មីៗនេះ មិនទាន់មានការនាំចូលជាផ្លូវការណាមួយនោះទេ។

កាលពីថ្ងៃចន្ទ ទី៨ ខែវិច្ឆិកា ឆ្នាំ២០២១ មន្ត្រីក្រសួងសុខាភិបាល បានចុះត្រួតពិនិត្យ និងណែនាំឱសថស្ថាន មិនឱ្យលក់ឱសថប្រឆាំងនឹងវីរុសកូវីដ១៩ Molnupiravir ខុសច្បាប់ ដែលពុំមានប្រភពច្បាស់លាស់ ឬគ្មានក្រុមហ៊ុននាំចូល និងចែកចាយត្រឹមត្រូវ នៅសង្កាត់អូរឡាំពិក ខណ្ឌចំការមន រាជធានីភ្នំពេញ។

ក្រសួងបានជូនដំណឹងដល់សាធារណជនជ្រាបផងដែរ រហូតដល់បច្ចុប្បន្ននេះមិនទាន់មានក្រុមហ៊ុនណាមួយ ស្នើសុំនាំចូលឱសថនេះមកចែកចាយនៅឡើយ៕

 

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង