×

”ទេពធីតា” ទឹកដមសំនៀង​ពី​លោកមេភូមិឌឿន​មួយនេះ​ស្តាប់ហើយ​លន្លង់លន្លោច​ពេកហើយ

ភ្នំពេញ៖ ក្នុងរឿងភាគខ្មែរ “នគរមាស” អ្នកតាមដានទស្សនាប្រាកដជាបានស្គាល់លោកមេភូមិឌឿនហើយ សម្តែងជាតួឪពុក ក្រវ៉ាន់ ដែលត្រូវក្រុមចោរព្រៃសញ្ញាគ្រុឌសម្លាប់តាំងពី ក្រវ៉ាន់ នៅតូចម្ល៉េះ។ យ៉ាងណាមិញ រឿងភាគខ្មែរមួយនេះទទួលបានការគាំទ្រជាខ្លាំងពីទស្សនិកជន មិនត្រឹមតែប៉ុណ្ណោះសូម្បីតែបទចម្រៀងក្នុងរឿងក៏ទទួលបានការកោតសរសើរមិនចាញ់សាច់រឿងនោះដែរ។

បទចម្រៀងដែលមានចំណងជើង “ទេពធីតា” ក្នុងរឿងភាគខ្មែរ “នគរមាស” បានឆក់យកបេះដូងទស្សនិកជនឱ្យលន្លង់លន្លោចតាម ដែលនេះជាទឹកដមសំនៀងរបស់លោក ខាន ខាវ តួអង្គលោកមេភូមិឌឿន បានបង្ហើរសំនៀងមួយនេះយ៉ាងពីរោះរណ្តំ។ ចង់ដឹងថា បទចម្រៀង ”ទេពធីតា” ពីរោះខ្លាំងប៉ុណ្ណា តោះស្តាប់ទាំងអស់គ្នា៕

 

(ទស្សនាវីដេអូ)

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង